ដោយសារការភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតរបស់ពលរដ្ឋគុយបានៅមានកម្រិតនៅឡើយ ពលរដ្ឋមួយចំនួនបានតំឡើងបណ្តាញអ៊ីនធឺណិតក្នុងតំបន់របស់ពួកគេ ដើម្បីធ្វើការទំនាក់ទំនងគ្នា។
អ្នកវិទ្យាសាស្ត្រនិយាយថាភ្នំនិងវាលរាបទាំងនោះទំនងជាបានកើតឡើងមិនតិចជាងរយៈពេល១០០លានឆ្នាំទេមុនទេដែលនេះជារយៈពេលខ្លីនៅ ក្នុងប្រព័ន្ធព្រះអាទិត្យដែលមានអាយុបួនពាន់៥៦០លានឆ្នាំ។
កន្លែងនៅជិតខ្សែអេក្វាទ័ររបស់ភព Pluto បង្ហាញឲ្យឃើញភ្នំក្មេងៗមួយជួរ មានកម្ពស់ដល់ទៅ៣៥.០០ម៉ែត្រ។ រូបថតភ្នំទាំងនេះបានពីយានអវកាស New Horizons របស់ណាសា។
គម្រោងពង្រីកការផលិតថាមពលពន្លឺព្រះអាទិត្យដ៏ទូលំទូលាយរបស់ប្រទេសឥណ្ឌា ទាក់ទាញបានការវិនិយោគពីក្រុមហ៊ុន SoftBank របស់ជប៉ុនក្នុងទឹកប្រាក់២០ពាន់លានដុល្លារ។
និស្សិត ឌុក វិចិត្រពន្យល់អំពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យារ៉ាដាក្នុងដែនសមុទ្រ ក្នុងជីភាពប្រចាំថ្ងៃ ក៏ដូចជាសារៈសំខាន់នៃការសិក្សាអំពីវិទ្យាសាស្ត្របច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។
លោក ឌុក វិចិត្រ ជានិស្សិតថ្នាក់បណ្ឌិតខាងវិស្វ័កម្មនៅសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី។ កាលពីខែឧសភាកន្លងទៅនេះ លោកបានចូលរួមសន្និសីទអន្តរជាតិមួយខាងវិទ្យាសាស្ត្រនៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបង្ហាញអំពីការស្រាវជ្រាវថ្មីមួយរបស់លោកទាក់ទងនឹងបច្ចេកវិទ្យារ៉ាដាក្នុងដែនសមុទ្រ។ ក្នុងបទសម្ភាសន៍មួយជាមួយលោក សឹង សុផាត នៃ VOA លោក ឌុក វិចិត្របានពន្យល់អំពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យារ៉ាដាក្នុងដែនសមុទ្រ ក្នុងជីភាពប្រចាំថ្ងៃ ក៏ដូចជាសារៈសំខាន់នៃការសិក្សាអំពីវិទ្យាសាស្ត្របច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ សូមប្រិយមិត្តស្តាប់បទសម្ភាសន៍ទាំងស្រុងដូចតទៅ។
យន្តហោះធុន Hercules C-130 បានធ្លាក់នៅពាក់កណ្តាលថ្ងៃត្រង់ ថ្ងៃអង្គារនេះចូលទៅក្នុងផ្ទះ២ល្វែង ហើយនិងសណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុង Medan ដែលជាទីក្រុងធំទី៣របស់ឥណ្ឌូនេស៊ី។
អ្នកជំនាញនិយាយថា «អ៊ីនធឺណិតសម្រាប់ឧបករណ៍គ្រប់យ៉ាង»នេះ ធ្វើឲ្យយើងដឹងអំពីខ្លួនយើងបានកាន់តែច្រើន និងដឹងអំពីពិភពលោកនៅជុំវិញខ្លួនយើង។
ថ្មីៗនេះ ក្រុមសិស្សនារីវ័យក្មេងមួយក្រុមបានឈានដល់ដំណាក់ការពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតភាពជាសហគ្រិនសាកលលោកឈ្មោះ Technovations ឆ្នាំ២០១៥។
កាលពីថ្ងៃសុក្រ លោក Hong Lei អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានរិះគន់យ៉ាងខ្លាំងដល់ការចោទប្រកាន់ទាំងនេះថាជា «ការដែលមិនទទួលខុសត្រូវ»។
អ្នកនិពន្ធ សង្ឃឹមថាអ្នកបង្កើតឧបករណ៍ថ្មីជំនាន់ក្រោយនឹងសញ្ជឹងគិតនូវគន្លងរបស់លោក Steve Jobs។
បេក្ខជនចំនួន៧៦នាក់មកពីប្រទេសចំនួន៣៧ក្នុងពិភពលោក រួមទាំងតំបន់អាស៊ីផង ត្រូវគេជ្រើសរើសឲ្យប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកពានរង្វាន់ទាក់ទងនឹងការបង្កើត គំនិតច្នៃប្រឌិតថ្មីដែលធ្វើឲ្យសង្គម ឬពិភពលោកមានការផ្លាស់ប្តូរ។
ព័ត៌មានផ្សេងទៀត
No media source currently available