វិទ្យាល័យទួលស្លែងដែលធ្លាប់ជាថ្នាលបណ្តុះវិជ្ជាដ៏ធំមួយក្នុងក្រុងភ្នំពេញក្នុងមុនសម័យខ្មែរក្រហមបានឆ្លងកាត់យុគខ្មៅងងឹតមួយក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។ វិទ្យាល័យនេះបានក្លាយជាគុកសម្រាប់ធ្វើទារុណកម្មជម្រិតទារយកចម្លើយយ៉ាងឃោរឃៅរបស់ពួកខ្មែរក្រហម។