លោក Nicholas Koumjian អតីតសហព្រះរាជអាជ្ញាអន្តរជាតិប្រចាំសាលាក្ដីខ្មែរក្រហមបាននិយាយថា នួន ជា អតីតប្រធានរដ្ឋសភាដែលត្រូវបានគេស្គាល់ថាជា បងធំទីពីរ និង ខៀវ សំផន ប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិជាច្រើនករណី។