ការតាំងពិព័រណ៍អំពីរបបខ្មែរក្រហមដ៏គួរឲ្យរន្ធត់នៅក្នុងសារមន្ទីរចងចាំអំពីអំពើប្រល័យពូជសាសន៍របស់អាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។ ត្រឹមពេលនោះ ពលរដ្ឋអាមេរិកាំងប្រមាណជាង១លាននាក់នឹងបានយល់ដឹងអំពីសោកនាដកម្មនៅក្នុងប្រទេសកម្ពុជានេះ។