ភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»កំពុងតែចាក់បញ្ចាំងនៅតាមរោងកុនមួយចំនួននៅកម្ពុជានិងបរទេស បន្ថែមពីលើការមើលតាមសេវាវីដេអូតាមតម្រូវការ Netflix។ មានប្រជាជនខ្មែរជាច្រើនបានទៅមើលរឿងនេះតាមរោងភាពយន្ត។ អ្នករស់រានពីរបបខ្មែរក្រហមក្រើនរំឭកយុវជនជំនាន់ក្រោយឲ្យយល់ស៊ីជម្រៅអំពីប្រវត្តិសាស្ត្រពិតបន្ថែមលើការមើលរឿងកុន។