អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅ ទីក្រុងJacksonville រដ្ឋFlorida សហរដ្ឋអាមេរិកថ្លែងថា វិធីព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតត្រូវធ្វើតាមដំណាក់កាលនៃជំងឺ អាយុ និងស្ថានភាពសុខភាពរបស់អ្នកជំងឺ។
ជាញឹកញយវិស័យសុខាភិបាលនៅកម្ពុជាត្រូវបានប្រជាជនមួយចំនួនរិះគន់បន្ទាប់ពីមានមន្ត្រីមួយចំនួនចំណាយពេលព្យាបាលជំងឺនៅបរទេសខណៈប្រជាជនក្រីក្រមិនមានលទ្ធភាពទៅមន្ទីរពេទ្យ។
របាយការណ៍បានដាក់ចំណាត់ថ្នាក់ឲ្យកម្ពុជាអាក្រក់ជាងប្រទេសជិតខាងដូចជាប្រទេសថៃស្ថិតនៅលេខរៀងទី១៤ វៀតណាមនៅលេខរៀងទី៥៧ និងប្រទេសឡាវនៅលេខរៀងទី១១២។ របាយការណ៍បានដាក់លេខរៀងឲ្យកម្ពុជាល្អជាងបន្តិចពីប្រទេសមីយ៉ាន់ម៉ាដែលស្ថិតនៅលេខរៀងទី១៣៣។
អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា ប្រទេសអាល់ហ្សេរី និងអាហ្សង់ទីនគឺជាប្រទេសគ្មានជំងឺគ្រុនចាញ់ទៀតនោះទេ បន្ទាប់ពីគ្មានករណីឆ្លងថ្មីត្រូវបានគេរាយការណ៍រយៈពេល៣ឆ្នាំជាប់ៗគ្នា។
ខណៈពេលដែលរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់បង្ក្រាបអ្នកផ្តល់សេវាសុខភាពមិនផ្លូវការតាមភូមិដើម្បីទប់ស្កាត់ការស្លាប់របស់ប្រជាពលរដ្ឋនោះ អ្នកផ្តល់សេវាសុខភាពតាមភូមិមួយចំនួន ដែលបានបានផ្តល់សេវាកម្មសុខភាពនេះតាំងពីឆ្នាំ១៩៨០ បង្ហាញការអាក់អន់ចិត្តចំពោះវិធានការនេះ។
មន្រ្តីសុខាភិបាលរបស់រដ្ឋាភិបាលបាននិយាយថា ចាប់តាំងពីដើមឆ្នាំ២០១៩នេះមក មានករណីឆ្លងជំងឺកញ្ជ្រិល ៩៧១ ករណីនៅទូទាំងសហរដ្ឋអាមេរិក។ កាលពីឆ្នាំ១៩៩៤ មានករណីឆ្លងជំងឺកញ្ជ្រិលច្រើនជាងគេបំផុតដែលមានចំនួន៩៦៣ករណី។
«៨០ភាគរយនៃបុរសដែលមានអាយុ៨០ឆ្នាំ មានមហារីកក្នុងក្រពេញប្រូស្តាត ក៏ប៉ុន្តែអត់មានរោគសញ្ញាក្នុងខ្លួនទេ» នេះជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិត តាំង តេកហុង នៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក នៅក្នុងកម្មវិធី Hello VOA ប្រចាំខែ។
Group of 300 in Taipei feels inspired by legal cannabis cases in the US, but their society remains 'conservative,' a ruling-party legislator says
កម្មវិធីពេទ្យយើងនេះកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា ក៏ដូចជាវិស័យសុខភាពសាធារណៈកម្ពុជា។
កម្មវិធីគ្រប់គ្រងមន្ទីពេទ្យឌីជីថលឈ្មោះថា «ពេទ្យយើង-Peth Yoeung» គឺជាកម្មវីធីគ្រប់គ្រងនៅតាមមន្ទីពេទ្យទាំងឯកជននិងរដ្ឋ ដែលត្រូវបានផ្តួចផ្តើមនិងបង្កើតឡើងដោយស្រ្តីកម្ពុជា។
យ៉ាងណាក្ដី បើទោះបីជាបច្ចេកវិទ្យាបញ្ញានិម្មិត AI ផ្តល់លទ្ធភាពថ្មីៗជាច្រើនក៏ដោយ ក៏ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យានេះក៏ដូចជាបច្ចេកវិទ្យាគ្រប់ប្រភេទដទៃទៀតផងដែរ នឹងមិនក្លាយជាថ្នាំទិព្វដែលអាចដោះស្រាយរាល់បញ្ហានៅក្នុងវិស័យសុខភាពពិភពលោកនោះទេ។
ព័ត៌មានផ្សេងទៀត