នៅថ្ងៃចន្ទនេះ អភិបាលខេត្តត្បូងឃ្មុំ បានប្រាប់VOA ថា ប្រជានេសាទម្នាក់បានស្លាប់និង៩នាក់ផ្សេងទៀតរងរបួស ដោយសារពួកគេយកគ្រាប់១០៥មីលីម៉ែត្រដែលមិនទាន់ផ្ទុះនោះទៅដុតយកសំណ។
ទីភ្នាក់ងាររដ្ឋាភិបាលនានាដែលទទួលបានសិទ្ធិអនុញ្ញាត ដែលរួមមានទាំងទីភ្នាក់ងារដែលមើលការខុសត្រូវលើថ្នាំបុរាណថៃ ក៏ដូចជាគ្រូពេទ្យនីមួយៗ ស្ថាប័នអប់រំ និងសហករណ៍កសិកររបស់សហគមន៍ផងដែរ នឹងមានសិទ្ធិដាំដុះដំណាំកញ្ឆានេះ។
នៅសប្តាហ៍នេះ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា ករណីបទល្មើសគ្រឿងញៀននៅកម្ពុជាក្នុងឆ្នាំ២០១៨មានការថយចុះ ប៉ុន្តែចំនួនគ្រឿងញៀនដែលចាប់បានមានការកើនឡើងច្រើន បើធៀបនឹងឆ្នាំ២០១៧។
វេទិកានេះ មានកិច្ចពិភាក្សាសំខាន់ៗចំនួនបួន ដែលផ្តោតលើការដឹកនាំនយោបាយ សកម្មភាពពហុវិស័យ គណនេយ្យភាព និងអំណាចនៃភាពជាដៃគូ។
ក្រសួងសុខាភិបាលបានណែនាំឲ្យប្រជាពលរដ្ឋស្លៀកពាក់ខោអាវក្រាស់ៗ ដើម្បីរក្សាកម្តៅក្នុងខ្លួនធម្មតា។ ស្វែងរកការព្យាបាលនៅគ្រឹះស្ថានសុខាភិបាល។
អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា ដើម្បីអាចព្យាបាលជម្ងឺខូចតម្រង់នោមរ៉ាំរ៉ៃ ឬខូចក្រលៀននេះ គេត្រូវព្យាបាលជម្ងឺជាមូលហេតុបង្កដែលធ្វើឲ្យប៉ះពាល់ដល់ក្រលៀន ដូចជាជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម។
ប្រទេសបារាំងទទួលស្គាល់គុណភាពមន្ទីរពិសោធន៍ជីវវេជ្ជសាស្រ្តនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបានផ្តល់វិញ្ញាបនបត្រ ISO 15189 ដល់វិទ្យាស្ថាននេះ ដែលបានស្នើសុំវិញ្ញាបនបត្រនេះតាំងពីឆ្នាំ២០១៧។
អង្គការសុខភាពពិភពលោកនិយាយថា ការភ័យខ្លាច ស្នាមទុរយ៌ស និង ភាពល្ងង់ខ្លៅ គឺជាមូលហេតុដែលការរាលដាលជំងឺអេដស៍ មិនទាន់ចប់។
ជំងឺខូចតម្រងនោមរ៉ាំរ៉ៃចែកចេញជា៥ដំណាក់កាល គឺចាប់ពីដំណាក់ទី១ដែលជាដំណាក់កាលស្រាលបន្តបន្ទាប់រហូតដល់ដំណាក់កាលទី៥ជាដំណាក់កាលធ្ងន់ធ្ងរ។
នៅសប្ដាហ៍ទី៤នៃខែវិច្ឆិកានេះ ក្រសួងសុខាភិបាលកម្ពុជា កំពុងប្រារព្ធ«សប្ដាហ៍ប្រឆាំងនឹងភាពស៊ាំរបស់ឱសថទៅនឹងមេរោគ» ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដោយសារការប្រើប្រាស់ថ្នាំផ្សះ ឬថ្នាំអង់ទីប៊ីយ៉ូទីក ដោយមិនត្រឹមត្រូវ។
អង្គការសុខភាពពិភពលោក WHO ប្រាប់ឲ្យដឹងថា ខ្យល់កខ្វក់សម្លាប់កូនក្មេងរាប់សែននាក់ជារៀងរាល់ឆ្នាំហើយបានដាក់សុខភាពខាងរាង្គកាយនិងការអភិវឌ្ឍខាងសរសៃប្រសាទរបស់ក្មេងជំទង់រាប់រយលាននាក់ឲ្យស្ថិតក្នុងភាគគ្រោះថ្នាក់។
ព័ត៌មានផ្សេងទៀត
No media source currently available