លោក Abadi បានសន្យាបង្កើនការចំណាយលើវិស័យហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុង Basra នៅក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចទៅកាន់ទីក្រុងនេះកាលពីខែកក្កដា។
អាត្រាអ្នកកើតជំងឺខូចតម្រងនោម ឬខ្សោយតម្រងនោមរ៉ាំរ៉ៃ ដែលប្រជាជនទូទៅនិយមហៅថា ខូចក្រលៀនមានការកើនឡើងគួរឲ្យកត់សម្គាល់។ ប្រជាជនក្រីក្រនៅកម្ពុជាដែលត្រូវការការព្យាបាលជំងឺតម្រងនោម មិនមានលទ្ធភាពគ្រប់គ្រាន់ និងមិនមានវិធីព្យាបាលនៅក្នុងស្រុកនៅឡើយទេ។ ពួកគេមួយចំនួនមិនដឹងថា ពួកគេមានជំងឺតម្រងនោមទេ រហូតដល់ដំណាក់កាលចុងក្រោយ ព្រោះជំងឺនេះពុំបញ្ចេញរោគសញ្ញាអ្វីគួរឲ្យសង្ស័យ។ គ្រូពេទ្យនិងអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រហៅជំងឺនេះថា ជា«ឃាតកស្ងប់ស្ងាត់»។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសមត្ថកិច្ចចម្រុះកាលពីថ្ងៃព្រហស្បតិ៍បានចុះបង្ក្រាបទីតាំងនាំចូល និងចែកចាយឱសថមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងរឹបអូសឱសថខុសច្បាប់ជាងមួយលានគ្រាប់។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Heidt បានថ្លែងក្នុងពិធីសម្ពោធមណ្ឌលសុខភាពនោះថា អាគារមណ្ឌលសុខភាពដែលមាន១១បន្ទប់ នឹងនាំមកជូនប្រជាពលរដ្ឋប្រមាណជា៩ម៉ឺននាក់ក្នុងស្រុកក្រគរ និងស្រុកជិតខាងមួយចំនួនទៀត ដើម្បីលើកកម្ពស់សេវាសុខាភិបាល។
តុលាការកំពូល បានសម្រេចលើកពេលសវនាការលើបណ្ដឹងសារទុក្ខរបស់គ្រូពេទ្យប្រចាំភូមិម្នាក់ ដែលត្រូវបានកាត់ទោសពីបទធ្វើឱ្យអ្នកភូមិរកា ក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ជាង២០០នាក់ឆ្លងមេរោគអេដស៍កាលពីឆ្នាំ២០១៥។ ការលើកពេលនេះ ធ្វើឱ្យតំណាងជនរងគ្រោះ សម្ដែងការខកចិត្ត ដោយទាមទារឲ្យតុលាការកំពូល រក្សាទោសលើគ្រូពេទ្យនោះដដែល។
អាជ្ញាធរកម្ពុជាបានចាប់ខ្លួនមនុស្ស១០នាក់ និងរឹបអូសផលិតផលក្លែងក្លាយ៨៨តោន ក្នុងរាជធានីភ្នំពេញ។ លោក មាជ សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយថ្លែងថា មូលហេតុដែលបណ្តាលឲ្យមានការកើនឡើងនូវផលិតផលក្លែងក្លាយ គឺដោយសារតម្រូវការនៃការប្រើប្រាស់មានការកើនឡើង ស្របពេលដែលកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើន។
ពិភពលោកកំពុងលុបបំបាត់ការគំរាមកំហែងដោយជំងឺគ្រុនស្វិតដៃជើងជិតបានសម្រេចហើយ។ ប៉ុន្តែដើម្បីលុបបំបាត់បានទាំងស្រុង គេត្រូវលុបបំបាត់ជំងឺនេះនៅគ្រប់ទីកន្លែង។ ក្រុមមន្ត្រីសុខាភិបាលនិយាយថានេះគឺជាផ្នែកមួយដែលមានលក្ខណៈស្មុគស្មាញ ពីព្រោះថាប្រសិនបើមេរោគដែលបង្កឲ្យមានពិការភាពនេះនៅមានជីវិតនៅកន្លែងណាមួយនោះ វានៅតែអាចរាលដាលនៅពាសពេញពិភពលោកបាន។
កាលពីអតីតកាល ការច្នៃប្រឌិតថ្មីបែបបច្ចេកវិទ្យាបានតាមទាន់កំណើនប្រជាជន ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មីមួយនេះបានបង្ហាញថា យើងប្រហែលជាមិនចាំបាច់ត្រូវការបច្ចេកវិទ្យាទំនើបដើម្បីសម្រេចឲ្យបាននូវតម្រូវការអាហារដែលមានជីវជាតិនោះទេ។
នាយកកម្មវិធីអង្គការសហប្រជាជាតិស្តីពីជំងឺអេដស៍(UNAIDS) និយាយថាការធ្វើតេស្តឈាមរកមេរោគហ៊ីវមានសារៈសំខាន់ក្នុងការឈានទៅរកគោលដៅដើម្បីលុបបំបាត់មេរោគនេះក្នុងឆ្នាំ២០៣០។
របាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា ផលិតផលកូកាអ៊ីន និងអាភៀន បានកើនដល់កម្រិតខ្ពស់គួរឲ្យកត់សំគាល់ នៅពេលដែលទីផ្សាររបស់ផលិតផលទាំងនេះ និងថ្នាំញៀនប្រភេទផ្សេងៗទៀត កំពុងតែរីករាលដាល។
នៅឆ្នាំនេះ កម្ពុជាបានជ្រើសរើសពាក្យស្លោក«ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»ក្នុងការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោក កែរ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាគ្រឿងញៀនមានការរាលដាលកាន់តែស្មុគស្មាញឡើង។
ព័ត៌មានផ្សេងទៀត
No media source currently available