នាយកកម្មវិធីអង្គការសហប្រជាជាតិស្តីពីជំងឺអេដស៍(UNAIDS) និយាយថាការធ្វើតេស្តឈាមរកមេរោគហ៊ីវមានសារៈសំខាន់ក្នុងការឈានទៅរកគោលដៅដើម្បីលុបបំបាត់មេរោគនេះក្នុងឆ្នាំ២០៣០។
របាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា ផលិតផលកូកាអ៊ីន និងអាភៀន បានកើនដល់កម្រិតខ្ពស់គួរឲ្យកត់សំគាល់ នៅពេលដែលទីផ្សាររបស់ផលិតផលទាំងនេះ និងថ្នាំញៀនប្រភេទផ្សេងៗទៀត កំពុងតែរីករាលដាល។
នៅឆ្នាំនេះ កម្ពុជាបានជ្រើសរើសពាក្យស្លោក«ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»ក្នុងការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោក កែរ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាគ្រឿងញៀនមានការរាលដាលកាន់តែស្មុគស្មាញឡើង។
កត្តាសេដ្ឋកិច្ចនិងកត្តាសាកលភាវូបនីយកម្ម ធ្វើឲ្យខ្សែសង្វាក់ផលិតកម្មអាហារមានការប្រែប្រួលពីលក្ខណៈបុរាណទៅជាលក្ខណៈទំនើប។ ការប្រែប្រួលនេះមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិបានព្រមានអំពីភ្លៀងធ្លាក់ជោគជាំនិងគ្រោះទឹកជំនន់នៅក្នុងប្រទេសសូម៉ាលីដែលបង្កឲ្យកុមាររាប់ម៉ឺននាក់ប្រឈមឆ្លងជំងឺនិងស្លាប់បាត់បង់ជីវិត។ រដូវភ្លៀងក្នុងប្រទេសសូម៉ាលីនៅឆ្នាំនេះបាននាំយកទឹកភ្លៀងធ្លាក់ជោគជាំនៅក្នុងប្រទេសដែលមានគ្រោះរាំងស្ងួតអស់រយៈពេល៤ឆ្នាំមកហើយ ហើយភាពរាំងស្ងួតនេះបានបង្កឲ្យតំបន់ខ្លះកើតគ្រោះទុរភិក្ស។ ក៏ប៉ុន្តែក្តីសង្ឃឹមរង់ចាំទឹកភ្លៀងជាយូរមកហើយនេះ បានប្រែក្លាយពីស្ថានភាពរាំងស្ងួតទៅជាជំនន់ទឹកភ្លៀងជោគជាំវិញ ដែលការណ៍នេះបានបណ្តាលឲ្យប្រជាពលរដ្ឋជាច្រើនផ្លាស់ប្តូរទីលំនៅ នឹងប្រឈមនឹងការរីករាដាលជំងឺឆ្លងនានានៅទូទាំងប្រទេស។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដោយនិងដៃព្រែកទេរក្នុងខេត្តក្រចេះ ឲ្យឈប់ពិសាទឹកព្រែក និងស្រាស ក្រោយពីក្រសួងពិសោធន៍ឃើញមានសារធាតុពុលហួសកម្រិតក្នុងស្រាស និងទឹកព្រែកនោះ ដែលក្រសួងនិយាយថា ជាមូលហេតុបង្កឲ្យពលរដ្ឋ១៣នាក់ស្លាប់ កាលពីដើមសប្ដាហ៍នេះ។
តាមប្រកាសរបស់ក្រសួងកសិកម្មស្តីពីមន្ទីរពិសោធន៍ដដែលនេះ បានបញ្ជាក់ឲ្យដឹងថា មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារនេះ នឹងផ្តល់ការវិភាគគុណភាព និងសុវត្ថិភាពលើចំណីអាហារនៃផលិតផលកសិកម្ម ដែលអនុលោមទៅតាមបទដ្ឋានជាតិអាស៊ាន FAO WHO Codex Alimentarius Commission (CAC) និងស្តង់ដារតម្រូវនៃបណ្តាប្រទេសនាំចូលផ្សេងៗ។
ធនាគារពិភពលោក កាលពីថ្ងៃសុក្របាននិយាយថា ខ្លួនបានយល់ព្រមផ្តល់ហិរញ្ញប្បទានចំនួន៩០ លានដុល្លារដើម្បីកែលម្អការស្រាវជ្រាវនិងការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជា។
កោះតៃវ៉ាន់អាចបង្វែភាពបរាជ័យនៃការស្វះស្វែងដើម្បីចូលរួមសម័យប្រជុំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក WHO នៅឆ្នាំនេះដោយបង្កើតការគាំទ្រខាងសីលធម៌នៅក្នុងការតស៊ូរបស់ខ្លួនប្រឆាំងចិនដែលជាគូប្រកួតប្រជែងខាងនយោបាយ នេះបើតាមការបញ្ជាក់របស់ពួកអ្នកជំនាញ។
ការបង្កើតគ្លីនិកតាមសហគមន៍នេះ អាចកាត់បន្ថយបានយ៉ាងច្រើន ឬដល់កម្រិតសូន្យតែម្ដង នៅករណីមានការឆ្លងជំងឺគ្រុនចាញ់នៅភូមិដាច់ស្រយាលជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា។
មេដឹកនាំប្រទេសកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសប្ដាហ៍នេះ បានប្រកាសពីជោគជ័យនៃការកម្ចាត់ជំងឺគ្រុនចាញ់ ដោយធ្វើឱ្យអត្រានៃអ្នកស្លាប់ដោយជំងឺនេះ បន្តធ្លាក់ចុះមកត្រឹមកម្រិតទាបបំផុតមួយ។ នេះបើយោងតាមសារលិខិតរបស់លោក ហ៊ុន សែន ដែលធ្វើឡើងសម្រាប់ប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នាថ្ងៃទី២៥ ខែមេសាខាងមុខនេះ។
កាលពីថ្ងៃអង្គារកន្លងទៅគឺជាថ្ងៃនៃការចាប់ផ្តើមទិវាសប្តាហ៍នៃការចាក់វ៉ាក់ស៊ាំងពិភពលោក បង្កើតឡើងដោយអង្គការសហប្រជាជាតិ ដើម្បីក្រឿនរំឭកដល់ឳពុកម្តាយដែលមានកូនតូចៗ និងវ័យជំទង់ទៅចាក់វ៉ាក់ស៊ាំងការពារជំងឺនានាដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ អង្គការសុខភាពពិភពលោក WHO ដែលជាអ្នករៀបចំទិវានេះ កំពុងលើកទឹកចិត្តដល់រដ្ឋាភិបាលឲ្យផ្តល់ការគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយពីសារៈសំខាន់នៃការចាក់វ៉ាក់ស៊ាំង ជំរុញឲ្យការចាក់វ៉ាក់ស៊ាំងជាការងារអាទិភាព និងផ្សព្វផ្សាយឲ្យពលរដ្ឋ និងក្រុមគ្រួសាររបស់ពួកគេទៅចាក់វ៉ាក់ស៊ាំងឲ្យបានគ្រប់ៗគ្នា។
ព័ត៌មានផ្សេងទៀត
No media source currently available