អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា ដើម្បីអាចព្យាបាលជម្ងឺខូចតម្រង់នោមរ៉ាំរ៉ៃ ឬខូចក្រលៀននេះ គេត្រូវព្យាបាលជម្ងឺជាមូលហេតុបង្កដែលធ្វើឲ្យប៉ះពាល់ដល់ក្រលៀន ដូចជាជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម។