ការសិក្សាថ្មីមួយរកឃើញថា ការធាត់លើសទម្ងន់ ដែលកើតមានក្នុងចំណោមកុមារនិងមនុស្សពេញវ័យទូទាំងពិភពលោកចាប់ពីអាយុចន្លោះពី៥ឆ្នាំ ដល់១៩ឆ្នាំ បានកើនឡើង១០ដងក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ។ ការសិក្សាទូទាំងសាកលលោកដោយមហាវិទ្យាល័យ Imperial College London និងរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ការធាត់លើសទម្ងន់សម្រាប់មនុស្សនៅក្នុងអាយុខាងលើបានកើនឡើងពី១១លាននាក់។