ព្រឹទ្ធសភាអាមេរិក នៅថ្ងៃសុក្រនេះបានបរាជ័យក្នុងការសម្រេចលុបចោលច្បាប់ថែទាំសុខភាពObamacare ។ សមាជិកព្រឹទ្ធសភាចំនួន៣រូបខាងគណបក្សសាធារណរដ្ឋ បានបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យដោយទទួលបានសំឡេង៥១ ទល់នឹង៤៩។
វាត្រូវការពេល ៣ ទសវត្សរ៍ចាប់តាំងពីការបង្កើតថ្នាំព្យាបាលលើកដំបូងបង្អស់សម្រាប់ពន្យឺតដំណើរការមេរោគហ៊ីវពីការឈានទៅកើតជំងឺអេដស៍ រហូតដល់ការបង្កើតបានថ្នាំព្យាបាលចម្រុះនាពេលសព្វថ្ងៃនេះ ដែលជួយសង្គ្រោះជីវិតមនុស្សបានជាច្រើននាក់។
កម្ពុជាជោគជ័យក្នុងការសម្រេចទិសដៅ៩០បីដងនៃការប្រឆាំងមេរោគអេដស៍ ក្រោយពីមានការចម្លងមេរោគច្រើនក្នុងឃុំរការ ខេត្តបាត់ដំបង និងករណីក្នុងភូមិពាម ឃុំសំបួរមាស ខេត្តកណ្តាល។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកគ្រោងនឹងបោះឆ្នោតនៅថ្ងៃអង្គារនេះ លើករណីថាតើត្រូវបើកការជជែកដេញដោលលើគម្រោងរបស់គណបក្សសាធារណរដ្ឋ ក្នុងការសើរើប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់លោកអតីតប្រធានាធិបតី Barack Obama ឬក៏យ៉ាងណានោះ។
បើតាមព័ត៌មានពីគេហទំព័រមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសហរដ្ឋអាមេរិក CDC ជំងឺផ្តាសាយ H7N9 ត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសចិន កាលពីខែមិនាឆ្នាំ២០១៣។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋ នៅក្នុងសប្ដាហ៍នេះ មានគម្រោងជំរុញឲ្យព្រឹទ្ធសភាធ្វើការអនុម័តច្បាប់ធានារ៉ាប់រងសុខភាពថ្មី ដើម្បីជំនួសច្បាប់ធានារ៉ាប់រងសុខភាពរបស់អតីតប្រធានាធិបតី Barack Obama។
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថាជំងឺ Alzheimer's គឺជាប្រភេទជំងឺវង្វេងច្រើនជាងគេនៃជំងឺវង្វេងស្មារតី(Dementia)។ ជំងឺ Alzheimer's ភាគច្រើនកើតឡើងទៅលើអ្នកជំងឺដែលមានអាយុលើសពី៨០ឆ្នាំឡើងទៅ។
អនាគតប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់សហរដ្ឋអាមេរិកនៅតែជាចម្ងល់ដដែល ដោយសារតែជាថ្មីម្ដងទៀត សមាជិកនានានៃគណបក្សសាធារណរដ្ឋបានពន្យារពេលការបោះឆ្នោតលើច្បាប់ធានារ៉ាប់រងសុខភាពនេះ ដើម្បីជំនួសច្បាប់ធានារ៉ាប់រងសុខភាព Obamacare។
មេដឹកនាំសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Mitch McConnel កំពុងប្រឈមនឹងការប្រឆាំងនឹងគម្រោងរបស់លោកក្នុងការរក្សាការបោះឆ្នោតដើម្បីលុបចោលទាំងស្រុងនូវច្បាប់ធានារ៉ាប់រងសុខភាពជាតិដែលនឹងត្រូវពន្យារពេលរយៈពេល២ឆ្នាំ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីលុបចោលច្បាប់នេះបានទទួលបរាជ័យកាលពីថ្ងៃចន្ទ។
ទារកម្នាក់ក្នុងចំណោមទារក១០នាក់ ឬទារកចំនួន១២លាន៩សែននាក់នៅទូទាំងពិភពលោកមិនទទួលបានវ៉ាក់សាំងទេកាលពីឆ្នាំ២០១៦។ នេះបើយោងតាមអង្គការសុខភាពពិភពលោកដែលហៅកាត់ថា (WHO) ដែលបានឲ្យដឹងកាលពីថ្ងៃចន្ទ។
អង្គការសហប្រជាជាតិបានរាយការណ៍ថា មនុស្សជិត ៨ សែន ៥ ម៉ឺននាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារកង្វះលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួន។
មេដឹកនាំព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋអាមេរិកកាលពីថ្ងៃអង្គារជួបការលំបាកក្នុងការលុបចោលច្បាប់ថែទាំសុខភាពដ៏សំខាន់នៅក្នុងប្រទេស និងបានផ្អាកការបោះឆ្នោត បន្ទាប់ពីការវិភាគឯករាជ្យបង្ហាញថា មនុស្ស២២លាននាក់នឹងបាត់បង់ប័ណ្ណធានារ៉ាប់រងសុខភាពរបស់ពួកគេនៅទសវត្សរ៍ក្រោយ ប្រសិនបើសំណើក្នុងការលុចចោលច្បាប់ថែទាំសុខភាពត្រូវបានគេអនុម័ត។
ព័ត៌មានផ្សេងទៀត
No media source currently available