ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរនឹងរៀបចំពិធីវិបស្សនានៅវត្តរាជបូរណ៍ក្នុងខេត្តសៀមរាបរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៣ខែមេសាដល់ថ្ងៃទី២ខែឧសភាខាងមុខនេះ។ ការចំណាយទៅលើពិធីវិបស្សនានេះគឺជាថវិកាផ្ទាល់របស់អ្នកស្រី អ៊ាលឹម បូផារី ដែលជាទន្តពេទ្យនៅទីក្រុង Fairfax រដ្ឋVirginia។ មានមនុស្សជិត៦០០នាក់ហើយ ដែលបានចុះឈ្មោះចូលរួមក្នុងពិធីវិបស្សនានេះ។