ប្រសិនបើអ្នករស់នៅក្នុងអនុតំបន់សាហារ៉ា (Sahara) នៅទ្វីបអាហ្វ្រិកក្នុងតំបន់ដែលមានជំងឺគ្រុនចាញ់រាតត្បាត នោះវាមិនមែនជាគំនិតចម្លែកណាស់ណាទេក្នុងការទទួលទានដំណេកនៅជិតសត្វមាន់។ តាមពិតទៅ ក្លិនរបស់សត្វមាន់អាចបណ្តេញសត្វមូសមួយចំនួន ហើយនេះអាចជាមធ្យោបាយងាយស្រួល និងធូរថ្លៃមួយសម្រាប់ការពារជំងឺដែលបង្កដោយសត្វមូស។