សន្និសីទអន្តរជាតិស្តីអំពីជំងឺអេដស៍ នឹងត្រូវធ្វើឡើងក្នុងខែនេះ (ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកក្កដា) នៅទីក្រុង Durban ប្រទេសអាហ្រ្វិកខាងត្បូង។ សមិទ្ធផលធំបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍/មេរោគអេដស៍ នោះប្រហែលគឺ ថាជំងឺនេះលែងជាទោសប្រហារជីវិតទៀតហើយ។ ផ្ទុយទៅវិញ ជំងឺអេដស៍ អាចជាជំងឺរ៉ាំរ៉ៃដែលអាចគ្រប់គ្រងបាន ប្រសិនបើប្រជាជនទទួលការព្យាបាលតាមតម្រូវការចាំបាច់។ Carol Pearsonនៃ VOAជូនសេចក្តីរាយការណ៍លម្អិត។