រូបភាពស្ត្រីជនជាតិអាហ្វ្រិកទូលក្អម ឬធុងទឹកធ្ងន់ៗ គឺជារូបភាពដ៏ល្បីល្បាញ។ ការសិក្សាថ្មីមួយបានបង្ហាញថា ស្ត្រីនិងកុមារជិត ១៧ លាននាក់ អនុវត្តវិធីនេះក្នុងប្រទេសអាហ្វ្រិកចំនួន២៤ក្នុងអនុតំបន់សាហារ៉ា។ ការសិក្សានេះក៏បានបង្ហាញថា ការអនុវត្តវីធីវិធីបុរាណបែបនេះ អាចមានផលប៉ះពាល់ដល់សុខភាពជាច្រើន ដូចជាធ្វើឲ្យសុខភាពទ្រុឌទ្រោម។