ពលរដ្ឋប្រមាណ ៤០.០០០ នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
ពលរដ្ឋខ្លះនិយាយថា ប្រព័ន្ធលូដែលមិនដំណើរការបានល្អ ជាហេតុនាំឲ្យមានការជន់លិច ខណៈពលរដ្ឋខ្លះទៀតរិះគន់ការលុបបឹងធំៗក្នុងទីក្រុងភ្នំពេញ ដែលអាចរំដោះទឹក ពេលមានគ្រោះអាសន្នភ្លៀងខ្លាំង។
Bilby ជាសត្វប្រភេទ marsupial ចេញរកស៊ីនៅពេលយប់ ហើយជីករូងនៅក្រោមដីធ្វើជាទីជម្រកពីសីតុណ្ហភាពខ្ពស់នៅរដូវក្តៅ និងដើម្បីការពារខ្លួនពីពួកសត្វស៊ីសត្វឯទៀតជាអាហារ។
សកម្មជនការងារ និងអ្នកបរិស្ថានជាច្រើននាក់ បានបង្កើតសម្ព័ន្ធភាពមួយ ប្រឆាំងទៅនឹងច្បាប់ថ្មីនេះ ដែលត្រូវបានអនុម័តដោយរដ្ឋសភាកាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីត្រូវបានផ្សព្វផ្សាយលើកតម្កើងដោយរដ្ឋាភិបាលរួចមក ថាជាគន្លឹះសម្រាប់ការទាក់ទាញការវិនិយោគមកក្នុងប្រទេសនោះ។
មន្រ្តីពន្លត់អគ្គីភ័យក្នុងរដ្ឋCalifornia បានលើកឡើងថា រដ្ឋនេះកំពុងស្ថិតក្នុងចំណុចមួយដ៏គួរបារម្ភកាលថ្ងៃអាទិត្យ ដោយសារតែនៅសល់ពីរខែទៀតឯណោះ ទើបចប់រដូវកាលភ្លើងព្រៃនេះ។
នៅភាគខាងជើងជិតទីក្រុង Redding មន្រ្តីប៉ូលិសស្រុក Shasta លោក Eric Magrini បានប្រកាសថា មនុស្ស ៣ នាក់ បានស្លាប់បណ្តាលមកពីភ្លើងឆេះព្រៃនោះ។
មន្រី្តកម្មវិធីស្បៀងអាហារពិភពលោកនិយាយថា គេមានការបារម្ភថា មនុស្សដែលនឹងស្លាប់ដោយសារគ្រោះទុរ្ភិក្សដែលបណ្តាលមកពីបញ្ហាសេដ្ឋកិច្ចដែលរងប៉ះពាល់ដោយសារជំងឺកូវីដ១៩ នឹងមានច្រើនជាងការស្លាប់ដោយសារការរាតត្បាតនៃជំងឺនេះ។
ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ប្រធានាធិបតីចិនលោក Xi Jinping បានបង្ហាញការគាំទ្រជាថ្មីលើកិច្ចព្រងព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ និងបានអំពាវនាវឲ្យមានការផ្ដោតលើបរិស្ថាន ស្របពេលដែលពិភពលោកកំពុងតែងើបឡើងវិញពីវិបត្តិជំងឺកូវីដ១៩។
ក្រុមមន្ត្រីជួយសង្គ្រោះសត្វព្រៃរបស់អូស្ត្រាលីថា ពួកគេបានជួយសង្គ្រោះត្រីបាឡែនប្រភេទ pilot whale យ៉ាងហោចណាស់២៥ក្បាល ក្នុងចំណោមត្រីបាឡែនចំនួន២៧០ក្បាល ដែលបានជាប់គាំងនៅទឹករាក់ក្បែរឆ្នេរក្នុងតំបន់ដាច់ស្រយាលមួយ។
អគ្គិភ័យនេះ បានកើតឡើងដោយសារអាកាសធាតុក្តៅ និងខ្យល់ក្ដៅប៉ុន្មានសប្ដាហ៍ជាប់គ្នា ហើយវាបានឆាបឆេះបំផ្លាញផ្ទៃដីប្រមាណ ១,៨លានហិកតា ក្នុងរដ្ឋ Oregon រដ្ឋ Washington និងរដ្ឋ California។ មនុស្សសរុប ៣៥ នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃក្នុងរដ្ឋទាំងបីនេះ។
អភិបាលរដ្ឋ Oregon អ្នកស្រី Kate Brown បានប្រាប់អ្នកសារព័ត៌មាននៅយប់ថ្ងៃចន្ទថា អ្នកស្រីបានស្នើទៅលោកប្រធានាធិបតី Donald Trump ឲ្យចេញនូវការប្រកាសស្ថានភាពរបស់រដ្ឋអ្នកស្រី ថាជាគ្រោះមហន្តរាយដ៏ធំមួយ ដើម្បីឲ្យរដ្ឋនេះ អាចទទួលបាននូវជំនួយពីរដ្ឋាភិបាលសហព័ន្ធបន្ថែមទៀត។
ភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគពាយព្យសហរដ្ឋអាមេរិក រួមមានរដ្ឋ California ភាគខាងជើង រដ្ឋ Oregan និងរដ្ឋ Washington បានលេបត្របាក់ផ្ទះសម្បែងរាប់ពាន់ខ្នង កន្លែងអាជីវកម្ម និងភូមិនានា។
ព័ត៌មានផ្សេងទៀត