ខណៈដែលកម្ពុជាជួបប្រទះនឹងការកើនឡើងកម្តៅអាកាសធាតុ ទឹកទន្លេបានចាប់ផ្តើមស្រកតាមកន្លែង។ កម្រិតទឹកទន្លេធ្លាក់ចុះ បូករួមនឹងខ្យល់ព្យុះកន្រ្តាក់រដូវប្រាំងកាលពីបីថ្ងៃមុននៅតាមបណ្តាខេត្ត បណ្តាលឲ្យត្រីជាង២៥តោនបានងាប់នៅក្នុងបឹងទន្លេឆ្មា នៅតាមមាត់បឹងទន្លេសាបក្នុងខេត្តកំពង់ធំ។