ចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក តាំងពីឆ្នាំ២០១៤មក យុវជន ម៉ៅ សេរីវិទូ នៅខេត្តឧត្តរមានជ័យ បានស្គាល់ការរៀនគួរបន្ថែមនេះ តាមការផ្សព្វផ្សាយនៅលើ ហ្វេសប៊ុក។ សេរីវិទូ បានបញ្ជាក់ថា ការសម្រេចចិត្តរៀនតាមប្រព័ន្ធទំនើបនេះ ដោយសារតែចង់រៀនជាមួយគ្រូល្បីៗនៅរាជធានីភ្នំពេញ។