« តួអង្គ «កាកី» រងការស្តីបន្ទោសថាជាស្រីមានចិត្តងាយ សាវ៉ា រាយម៉ាយ និងមានប្តីច្រើន ក៏ប៉ុន្តែពុំមានជាសំណួរថាតើតួអង្គ «ស្តេចព្រហ្មទណ្ឌ ស្តេចគ្រុឌ និងគន្ធ័ន» អាចជាដើមហេតុធ្វើឲ្យ«កាកី»ទៅជាបែបនោះ ឬយ៉ាងណា?» នេះបើតាមការលើកឡើងរបស់អ្នកដឹកនាំសម្តែងល្ខោនយីកេរឿង «កាកី» អ្នកស្រី អ៊ុយ លតាវណ្ណ នៅក្នុងបទសម្ភាសន៍ជាមួយ VOA។