ដោយសារពិបាកស្វែងរកការងារធ្វើនៅក្នុងប្រទេស និងដោយសារទទួលបានប្រាក់ខែទាប ប្រជាពលរដ្ឋវ័យក្មេងនៅភូមិបែកពាង ខេត្តកំពង់ចាម បានសម្រេចចិត្តទៅធ្វើការនៅប្រទេសជប៉ុន។ ចំណាកស្រុកទៅជប៉ុននេះ ពួកគេត្រូវបង់ថ្លៃពី៣.៥០០ទៅ៦.០០០ដុល្លារអាមេរិកទៅឲ្យក្រុមហ៊ុនជ្រើសរើសពលករ។