ខណៈសំណង់ខុនដូកើនឡើងយ៉ាងគំហុករហូតដល់រាប់ម៉ឺនយូនីតក្នុងឆ្នាំ២០១៨ ដែលភាគច្រើនវិនិយោគនិងកាន់កាប់ដោយជនជាតិចិន អ្នកជំនាញសេដ្ឋកិច្ចបារម្ភថា អនាគតសំណង់ខ្ពស់ៗនេះអាចនឹងត្រូវប្រឈមនឹងហានិភ័យគ្មានមនុស្សរស់នៅ បើវិស័យនេះពឹងផ្អែកតែទៅលើការវិនិយោគរបស់ចិន។