ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាលពីថ្ងៃសុក្រប្រឆាំងនឹងធនាគាររុស្ស៊ីចំពោះការជួយកូរ៉េខាងជើងឲ្យបញ្ចៀសចំណាត់ការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីទប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងកាំជ្រួចឆ្លងទ្វីបរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។