រដ្ឋាភិបាលស្រីលង្កាបានចុះកិច្ចព្រមព្រៀងតម្លៃ ១,១ពាន់លានដុល្លារជាមួយក្រុមហ៊ុនចិនមួយដើម្បីលក់ភាគហ៊ុនមួយភាគធំនៃកំពង់ផែទឹកជ្រៅដ៏ចម្រូងចម្រាសមួយ ដើម្បីកាត់បន្ថយបំណុល។ រដ្ឋាភិបាលនេះបានបន្តថា ខ្លួនក៏បានដោះស្រាយក្តីបារម្ភ ដែលថាចិនអាចប្រើប្រាស់កំពង់ផែនោះសម្រាប់បុព្វហេតុយោធា។