គម្រោងរបស់ប្រទេសចិន ក្នុងការរៀបចំធ្វើទំនើបកម្ម «ផ្លូវសូត្រ» Silk Road បុរាណរបស់ខ្លួន អាចនឹងទទួលបានការវិនិយោគជាង១ទ្រ៊ីលាន (១លានលាន) ដុល្លារទៅលើហេដ្ឋារចនាសម្ព័ន្ធ រួមជាមួយនឹងផ្លូវពាណិជ្ជកម្មដែលរត់កាត់ទីផ្សារកំពុងរីកដុះដាលថ្មីៗ នៅក្នុងប្រទេសមួយចំនួន នៅទូទាំងទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប។ ផ្លូវពាណិជ្ជកម្មឈ្មោះ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែលលាតសន្ធឹងចាប់ពីប្រទេសចិន ទៅដល់ក្រុងឡុងដ៍ និងអាហ្វ្រិក មានគោលបំណងបង្កើនសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនទៀត នៅតាមបណ្តោយផ្លូវនេះ តាមរយៈការជួយសម្រួលឲ្យការធ្វើពាណិជ្ជកម្មមានភាពងាយស្រួលជាងមុន និងមានតម្លៃទាបជាងមុន។