វេទិកាសេដ្ឋកិច្ចពិភពលោកនៅរាជធានីភ្នំពេញនេះ ផ្តោតសំខាន់លើប្រធានបទស្តីពី«យុវជន បច្ចេកវិទ្យា និងការរីកចម្រើន» ដែលអ្នកជំនាញជាច្រើននាក់ រួមទាំងអ្នកវិនិយោគទុន និងអ្នកជំនាញកម្ពុជាមួយចំនួន បានផ្តោតការយកចិត្តទុកដាក់លើការរីកចម្រើននៃឧស្សាហកម្មឌីជីថល និងការវិនិយោគទុនលើវិស័យបច្ចេកវិទ្យានៅតំបន់អាស៊ីអាគ្នេយ៍។