លោក ឡឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ជាមួយនឹងគម្រោងផ្ដួចផ្ដើមនេះ កម្ពុជា និងចិន អាចរួមគ្នាពង្រីកវិស័យផ្សេងទៀត ដូចជា ការផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ការបង្កើតផែនការអភិវឌ្ឍកសិកម្មបែបទំនើប និងការបង្កើតសហប្រតិបត្តិការដាំដុះដំណាំផ្សេងៗទៀត។