កាលពីខែឧសភា ឆ្នាំ២០១៥ ចិនបានកោះប្រជុំតំណាងប្រទេសចំនួន៥៦ ដើម្បីបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក។ នៅខែឧសភាខាងមុខ ប្រធានាធិបតីចិន ស៊ី ជីងពីង នឹងអញ្ជើញប្រមុខរដ្ឋរបស់ប្រទេសជាច្រើននៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងទ្វីបអាមេរិកឲ្យចូលរួមក្នុងជំនួបនៅក្នុងទីក្រុងប៉េកាំងនៅក្រោមឈ្មោះថា វេទិកាខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ឬ One Belt, One Road (OBOR)។