ទឹកប្រាក់ចំនួន៣៥០លានដុល្លារនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹកសម្រាប់ឆ្នាំ២០១៦ដល់២០១៨។
ការរំពឹងទុកមានច្រើនក្នុងតួនាទីជាប្រធានរបស់ប្រទេសហ្គាណា លោក Nana Akuro-Addo ឥឡូវនេះបានស្បថចូលកាន់តំណែង។ ប្រជាពលរដ្ឋហ្គាណាចង់បញ្ចប់ការលំបាកផ្នែកសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
ការប្រើប្រាស់បច្ចេកវិទ្យាទំនើបឈានមុខជាងគេជាគុណប្រយោជន៍មួយ ដែលអ្នកវិភាគនិយាយថា អាចនឹងរុញច្រានបណ្តាប្រទេសដែលមានប្រព័ន្ធបច្ចេកវិទ្យាទាបជាង ឲ្យនៅកាន់តែឆ្ងាយពីការប្រឈមនឹងការទាមទារដែនសមុទ្រទ្រង់ទ្រាយធំដោយរដ្ឋាភិបាលក្រុងប៉េកាំង។
កាលពីខែសីហា ឆ្នាំ២០១៦ រដ្ឋាភិបាលបានសម្រេចដំឡើងតម្លៃសំបុត្រចូលទស្សនាតំបន់អង្គរសម្រាប់ភ្ញៀវទេសចរណ៍បរទេស។
លោកស្រី Theresa May នាយករដ្ឋមន្រ្តីនៃប្រទេសអង់គ្លេសជួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅឯសេតវិមានដែលនៅទីនោះមេដឹកនាំពិភពលោកទាំង២នឹងធ្វើការសន្និសីទកាសែតរួមគ្នា។
អ្នកការពារសិទ្ធិពលករស្នើឱ្យរដ្ឋាភិបាលគិតគូដល់ការអភិវឌ្ឍធនធានមនុស្សរយៈពេលវែង ដោយសំឡឹងមើលថា មុខជំនាញការងារអ្វីដែលពលករអាចយកមកចូលរួមអភិវឌ្ឍន៍ប្រទេសបាន មុននឹងសម្រេចចិត្តបញ្ជូនពួកគេទៅធ្វើការក្នុងផ្នែកនោះនៅក្រៅប្រទេស។ លោកមឿន តុលា នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះរដ្ឋាភិបាលហាក់មិនទាន់យកចិត្តទុកដាក់លើចំណុចនេះនៅឡើយទេ គឺផ្តោតតែលើចំនួនពលករដែលត្រូវបញ្ជូនចេញ ហើយថែមទាំងមិនបានជួយការពារសិទ្ធិពួកគាត់ឱ្យបានដិតដល់ទៀតផង។ លោកស្រីមូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យល់ស្របថា មានទាំងច្បាប់ជាតិ និងអន្តរជាតិដែលកម្ពុជាគួរតែអនុវត្តសម្រាប់ការពារពលករ ព្រោះស្តង់ដាមានច្បាស់ ប៉ុន្តែការអនុវត្តនៅមានខ្វះចន្លោះនៅឡើយ ដែលធ្វើឱ្យពលករកម្ពុជា ជាពិសេសស្ត្រីត្រូវរងគ្រោះ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៦ មករា ២០១៧)
ក្រុមហ៊ុន Samsung និយាយថាការស៊ើបអង្កេតផ្ទៃក្នុងមួយបានបង្ហាញឲ្យឃើញថា ថ្មទូរស័ព្ទជាមូលហេតុនាំឲ្យឆេះទូរស័ព្ទ Galaxy Note 7 កាលពីឆ្នាំមុន ដែលនាំឲ្យក្រុមហ៊ុនខាតបង់ប្រាក់យ៉ាងច្រើន និងខូចកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង។
ក្រសួងសេដ្ឋកិច្ចនឹងតាមដានការចំណាយរបស់ក្រសួងនីមួយៗ ដើម្បីធានាថាការចំណាយទាំងនោះស្របតាមការកំណត់របស់ច្បាប់ថវិកាជាតិឆ្នាំ២០១៧។
ប្រធានាធិបតីចិន លោក ស៊ី ជីងពីង បានព្រមានពីភាពគ្រោះថ្នាក់របស់រដ្ឋាភិបាលនៃការធ្វើសង្គ្រាមពាណិជ្ជកម្មក្នុងពេលថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចសាកល លោកនៅក្នុងទីក្រុង Davos នៃប្រទេសស្វ៊ីសកាលពីថ្ងៃអង្គារ។
របាយការណ៍ដែលមានចំណងជើងថា ការរំពឹងទុកនានាទៅលើសេដ្ឋកិច្ចពិភពលោកស្តីពី«ការវិនិយោគទន់ខ្សោយនៅក្នុងពេលមិនប្រាកដប្រជា» បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជានៅតែបន្តមានភាពខ្លាំងក្លាដដែល។
មួយឆ្នាំកន្លងមកនៃការអនុវត្តកម្មវិធីសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាបានខិតខំជំរុញកំណែទម្រង់ជាច្រើនដើម្បីទាញយកផលប្រយោជន៍ពីឱកាសសេដ្ឋកិច្ចថ្មីនេះក្នុងនោះមានដូចជា ការជំរុញកំណែទម្រង់ខាងផ្នែកច្រកព្រំដែននិងគយនិងច្រកចេញចូលតែមួយជាដើម។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។ លោកឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានខ្មែរសម្រាប់ការសិក្សាយុទ្ធសាស្ត្របានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេ នៅថ្ងៃព្រហស្បតិ៍នេះ ដោយទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ប៉ុន្តែបានបន្ថែមថា របាំងមិនមែនពន្ធគយនៅតែមានក្នុងបណ្តាប្រទេសអាស៊ានមួយចំនួនដូចជា ក្នុងករណីប្រទេសកម្ពុជាមានករណីអំពើពុករលួយ និងភាពមិនប្រក្រតីនៃពន្ធគយ ជាពិសេសនៅតាមច្រកព្រំដែនផ្សេងៗបានធ្វើឱ្យរាំងស្ទះដល់ការនាំចេញនិងនាំចូល។ លោកបន្តថា ដើម្បីទាញយកផលប្រយោជន៍ពីសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាដាច់ខាតត្រូវតែធ្វើការកែទម្រង់ផ្នែកអភិបាលកិច្ច។ សហគមន៍សេដ្ឋកិច្ចអាស៊ានបានចាប់ដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៦ ដែលទើបតែកន្លងផុតទៅនេះ ហើយនឹងបន្តរហូតដល់ឆ្នាំ២០២៥មុននឹងក្លាយជាសហគមន៍អាស៊ានមួយ។ បច្ចុប្បន្ននេះ អាស៊ានបានក្លាយជាមហាសេដ្ឋកិច្ចទីបីនៅអាស៊ី និងទី៧នៅលើពិភពលោក។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ៥ មករា ២០១៧)
ប្រជាប្រិយភាពតារាតាមប្រព័ន្ធអ៊ិនធឺណិតបានកើនឡើងយ៉ាងខ្លាំងនៅប្រទេសចិន ដោយនេះបានបង្កើតជាវិស័យដ៏ធំមួយ ដែលបានប្រែផ្លាស់បុគ្គលមួយចំនួនឲ្យទៅជាសេដ្ឋី។
ព័ត៌មានផ្សេងទៀត
No media source currently available