សេដ្ឋកិច្ចប្រទេសហ្វីលីពីនទំនងជានឹងកើនឡើងលឿនជាងសេដ្ឋកិច្ចនៅក្នុងបណ្ដាប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងឆ្នាំនេះ ដោយសារតែហ្វីលីពីនមានទំនាក់ទំនងការទូតខ្លាំងក្លាជាងមុនជាមួយនឹងប្រទេសចិន និងប្រទេសជប៉ុន ហើយហ្វីលីពីនបានបង្កើនការចំណាយលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មកន្លែងទំនាក់ទំនងតាមទូរស័ព្ទ។
គណបក្សសង្គ្រោះជាតិនឹងដាក់ចេញគោលនយោបាយបញ្ចុះថ្លៃអគ្គិសនីមកនៅត្រឹម៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង នឹងផ្តល់អគ្គិសនីនៅទូទាំងប្រទេសត្រឹមឆ្នាំ២០២៨។ នេះបើតាមការបញ្ជាក់របស់មន្ត្រីគណបក្ស។
ប៉ុន្តែក្រុមសេដ្ឋវិទូកំពុងអំពាវនាវឲ្យដោះស្រាយបញ្ហាកំណើនវិសមភាពប្រាក់ចំណូលនិងទ្រព្យសម្បត្តិដែលកាន់តែរីកធំដុះដាល។
តារាភាពយន្តនាង Jessica Alba គឺជាអ្នកគាំទ្រប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។ ប្រធាន និងនាយកប្រតិបត្តិរបស់ Mastercard ក៏ជាអ្នកគាំទ្រមួយរូបដែរ។ សហស្ថាបនិករបស់ក្រុមហ៊ុន AOL ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំនៅអាមេរិក និងនាយកផ្នែកបច្ចេកទេសនៃក្រុមហ៊ុនគ្រឿងសំអាងEstee Lauderក៏ជាអ្នកគាំទ្រដូចគ្នាដែរដែរ។ តើពួកគេទាំងអស់មានអ្វីដូចគ្នា? ចម្លើយ គឺពួកគេស្ថិតក្នុងលំដាប់អ្នកដឹកនាំអាជីវកម្ម និងអ្នកបង្កើតអាជីវកម្មថ្មីទាំង៨៥នាក់របស់អាមេរិក ដែលបានចុះហត្ថលេខាឈ្មោះខ្លួនឯងនៅលើលិខិតចំហមួយផ្ញើទៅប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។
សម្រាប់សហរដ្ឋអាមេរិក ប្រទេសវៀតណាម ជាគំរូមួយបង្ហាញថាចំណងទាក់ទងសេដ្ឋកិច្ច អាចកើតចេញពីគំនរផេះនៃសង្គ្រាម ប៉ុន្តែឥឡូវនេះភាពច្របូកច្របល់នៅក្នុងឆ្នាំ២០១៦ បាននាំឲ្យមានភាពមិនច្បាស់លាស់ដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួននៅទីក្រុងអាត្លង់តារដ្ឋចរចាបានងាកមកប្រកបអាជីវកម្មដោយខ្លួនឯងជាបណ្តើរៗ។
កំណែទម្រង់ដែលបានចងក្រងទុកទាំងនោះ រួមមានការកែទម្រង់គោលនយោបាយផែនការសកម្មភាពគ្រូបង្រៀន ការកែទម្រង់របបបង់ពន្ធ និងការផ្គត់ផ្គង់ទឹកនៅក្នុងតំបន់ទីក្រុង។
លោក ហូរ វ៉ាន់ បញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ឆ្លើយបំភ្លឺមិនច្បាស់លាស់លើករណីតួលេខនាំចេញខ្សាច់ទៅប្រទេសសិង្ហបុរីដែលមានភាពខុសគ្នាជាង៩៧%នៃតួលេខក្រសួងរ៉ែកម្ពុជា និងស្នើឲ្យរដ្ឋមន្រ្តីស្វែងរកតួលេខដែលត្រឹមត្រូវ។
ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បាននិយាយថា៖ «លោក Tillerson បានស្គាល់ពីរបៀបចាត់ចែងសហគ្រាសសាកលលោកដែលមានសារៈសំខាន់ដើម្បីដឹកនាំការបរទេសសហរដ្ឋអាមេរិកឲ្យបានទទួលជោគជ័យ»។
ការចូលបំភ្លឺរបស់រដ្ឋមន្ត្រីរូបនេះគឺតាមការកោះហៅរបស់លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប្រធានគណៈកម្មការជំនាញទី១០នៃរដ្ឋសភាប្រឆាំងនឹងអំពើពុករលួយ។ សង្គមស៊ីវិលសំខាន់ៗក្នុងប្រទេសកម្ពុជា រកឃើញថារបាយការណ៍របស់គយនៅសិង្ហបុរី និងរបាយការណ៍របស់ក្រសួងរ៉ែកម្ពុជា មានតួលេខលុយខុសគ្នារាប់រយលានដុល្លារអាមេរិក។
ក្ដីបារម្ភកំពុងកើតឡើងនៅទូទាំងតំបន់ដីសណ្ដទន្លេមេគង្គ ជាកន្លែងដែលមានទំនប់វារីអគ្គិសនី និងការបំផ្លិចបំផ្លាញជម្រកធម្មជាតិ ដែលបណ្ដាលឲ្យត្រីមិនអាចហែលបញ្ច្រាសទឹកទៅពង និងបង្កការលំបាកដល់ការរស់នៅរបស់ត្រីទាំងនោះ។
ការសម្រេចចិត្តរបស់លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬ TPP បានបោះបង់ចោលនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយដែលជាស្នាដៃដ៏សំខាន់របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ាក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រទេសនៅអាស៊ីឡើងវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available