ប្រធានាធិបតីចិនលោកស៊ី ជីងពីង (Xi Jinping) បានទៅប្រទេសអាហ្វ្រិកខាងត្បូងនៅដើមខែធ្នូ ដើម្បីចូលរួមក្នុងវេទិកាចិន និងអាហ្រ្វិក ដែលមានគោលដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ។ ព្រឹត្តិការណ៍ដូចនេះតែងតែមាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់យ៉ាងច្រើន ប៉ុន្តែទំនាក់ទំនងរវាងចិន និងអាហ្រ្វិកប្រហែលកំពុងមានការផ្លាស់ប្តូរលើសពីនេះ។