សកម្មជនទាំង៨នាក់នោះ ក៏រួមមានអតីតសមាជិករដ្ឋសភាដែលគាំទ្រលទ្ធិប្រជាធិតេយ្យចំនួន៣រូប ដែលមាន លោក Leung Kwok-hung ដែលគេនិយមហៅថា ជាបុរស «សក់វែង» លោក Wu Chi-wa និងលោក Eddie Chu ផងដែរ។
យុវជនចំនួន១១នាក់ត្រូវបានចោទប្រកាន់ជាលើកទី១ ពីបទព្រហ្មទណ្ឌក្រោមច្បាប់ប្រមាថព្រះចេស្តា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ពាក្យបណ្តឹងទៅតុលាការប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់រូបនោះ ក្រោមបទល្មើសចំនួនបី។
ពលរដ្ឋហុងកុងមានសិទ្ធិធ្វើការនៅក្នុងសហរដ្ឋអាមេរិក និងមិនអាចត្រូវបានគេបណ្ដេញចេញពីសហរដ្ឋអាមេរិកនោះទេក្នុងរយៈពេល ៥ ឆ្នាំ។
នៅក្នុងបទចម្រៀងក្រោមចំណងជើងថា «កំណែទម្រង់» ក្រុមរ៉េបថៃបានច្រៀងរិះគន់រដ្ឋាភិបាលគាំទ្រដោយយោធាថៃ និងរាជវង្សថៃដែលពីមុនមកមិនមាននរណាម្នាក់ហ៊ាននិយាយប៉ះពាល់ឡើយ។
ប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ បានបដិសេធចោលទាំងស្រុងនូវសេចក្តីអំពាវនាវមួយរបស់ប្រទេស អារ៉ាប៊ីសាអូឌីត ដែលសុំឲ្យរដ្ឋក្នុងតំបន់ឈូងសមុទ្រពែក្សទាំងអស់ចូលរួមក្នុងការពិគ្រោះយោបល់គ្នាចំពោះការចរចាណាមួយជាមួយប្រទេសអ៊ីរ៉ង់ក្នុងបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរ។
រដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជាប់គាំងលើបញ្ហានានាតាំងពីបញ្ហា ពាណិជ្ជកម្ម និងប្រវត្តិសិទ្ធិមនុស្សរបស់ប្រទេសចិន រហូតដល់បញ្ហាមហិច្ឆតាវាតទីនិយមរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
នេះគឺជាការបង្ហាញព្រះកាយជាសាធារណៈមួយក្នុងចំណោមព្រឹត្តិការណ៍សាធារណៈជាបន្ដបន្ទាប់របស់ព្រះអង្គ ក្នុងអំឡុងពេលដែលមានការតវ៉ាដែលមិនធ្លាប់មានពីមុនមកពីសំណាក់ក្រុមបាតុករដែលដឹកនាំដោយនិស្សិតចំពោះរបបរាជានិយម។
បងស្រីរបស់សកម្មជនថៃលោក Wanchalearm Satsaksit គឺអ្នកស្រី Sitanun Satsaksit គ្រោងចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែធ្នូ សប្ដាហ៍ក្រោយ។
ការអំពាវនាវរបស់លោក ហ៊ុន សែន ឱ្យមេដឹកនាំប្រទេសនានាគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងស្នើមិនឲ្យនិយាយបរិហារការគ្រប់គ្រងស្ថានភាពរាតត្បាតនៃជំងឺឆ្លងនេះ ធ្វើឡើងស្របពេលកម្ពុជា បានកត់ត្រាករណីឆ្លងកាន់តែច្រើនឡើងនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នៅកម្ពុជា ចាប់ពីចុងខែវិច្ឆិកាមក។
ព័ត៌មានផ្សេងទៀត