ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលតវ៉ាដល់ទៅរាប់ម៉ឺននាក់ ហើយដាក់សម្ពាធឱ្យលោក Prayuth Chan-Ocha ចុះចេញពីតំណែងនោះ បានប្រមូលផ្តុំគ្នាភ្លាមៗនៅឯផ្លូវប្រសព្វដ៏ធំមួយកន្លែងក្នុងទីក្រុងបាងកក បន្ទាប់ពីតុលាការធម្មនុញ្ញ បានសម្រេចឱ្យលោកនាយករដ្ឋមន្ត្រីឈ្នះក្តី។
កាលពីខែវិច្ឆិកាកន្លងទៅ រដ្ឋាភិបាលហ្វីលីពីនបានព្យួរជាលើកទីពីរនូវការលុបចោល«កិច្ចព្រមព្រៀងអនុញ្ញាតឲ្យកម្លាំងទ័ពបរទេសចូលក្នុងដែនដីរបស់ខ្លួន» ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោកអគ្គលេខាធិការ Jens Stoltenberg និយាយថា មជ្ឈមណ្ឌលថ្មីនេះនឹងគាំទ្រដល់ប្រតិបត្តិការនានានៅអវកាសរបស់អូតង់ និងឃ្លាំមើលការគំរាមកំហែងដល់ប្រព័ន្ធផ្កាយរណប។
បន្ទាប់ពីមានការសង្ស័យយ៉ាងជ្រាលជ្រៅជាច្រើនឆ្នាំថាប្រទេសចិននឹងត្រួតត្រាលើប្លុកពាណិជ្ជកម្មនេះ កិច្ចព្រមព្រៀង RCEP នេះគ្រាន់តែជាកិច្ចព្រមព្រៀងសាមញ្ញមួយដែលផ្តោតលើពាណិជ្ជកម្មមុខទំនិញតែប៉ុណ្ណោះ។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr បានផ្តល់ការការពារដល់រដ្ឋអាជ្ញាមួយរូបដែលលោកបានតែងតាំង ក្នុងការត្រួតពិនិត្យអង្កេតពីដើមចមនៃការស៊ើបអង្កេតពាក់ព័ន្ធសំណុំរឿងប្រទេសរុស្ស៊ីនិងលោកត្រាំ។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យសំខាន់បីរូបក្នុងទីក្រុងហុងកុង ត្រូវបានកាត់ទោសនៅថ្ងៃពុធនេះ ក្នុងការពាក់ព័ន្ធការប្រឆាំងតវ៉ានៅខាងក្រៅអគារស្នាក់ការធំប៉ូលិសក្រុងហុងកុង កាលពីខែមិថុនាឆ្នាំ២០១៩។
លោក Biden បានជំរុញសភាឲ្យ «អនុម័តកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច» នៅក្នុងខែធ្នូនេះ មុនពេលសមាជិកសភាជាប់ឆ្នោតថ្មីចូលកាន់តំណែងនៅខែមករាខាងមុខ។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «កម្ពុជាក្រ តូចល្អិត ក៏ប៉ុន្តែចិត្តធំទូលាយ»។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មកាលពីថ្ងៃចន្ទលើក្រុមហ៊ុនវិស្វកម្មនិងអេឡិចត្រូនិចដ៏សំខាន់មួយរបស់ប្រទេសចិន ដែលបានជួយប្រទេសវេណេស៊ុយអេឡារារាំងក្រុមអ្នកប្រឆាំងតាមប្រព័ន្ធអ៊ីនធឺណិត។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្ស នឹងដឹកនាំដំណើរការធ្វើមាតុភូមិនិវត្តន៍ពីការនិរទេសខ្លួននៅក្រៅប្រទេសតាំងពីគណបក្សជំទាស់ត្រូវរំលាយនិងមេដឹកនាំមួយចំនួនរងការចោទប្រកាន់ពីបទ «ក្បត់» ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ដែលក្រុមជំទាស់ចាត់ទុកថា ជារឿងនយោបាយនេះ។
អ្នកស្រី Linda Thomas-Greenfield បានសរសេរលើបណ្តាញសង្គម Tweeter ថា៖ ម្តាយអ្នកស្រី បង្រៀនអ្នកស្រីឱ្យធ្វើការដឹកនាំដោយចិត្តសប្បុរសនិងចិត្តមេត្តាករុណា ហើយអ្នកស្រី នឹងយកស្មារតីនេះទៅកាន់បេសកកម្មអ្នកស្រីនៅអ.ស.ប. ប្រសិនបើមានការយល់ព្រមពីព្រឹទ្ធសភា។
ព័ត៌មានផ្សេងទៀត