មិនមានភាពច្បាស់លាស់ទេថាតើលោក Joe Biden ដែលត្រូវបានព្យាករណ៍ថា ជាអ្នកឈ្នះក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកនឹងរឹតបន្តឹងទណ្ឌកម្មនេះឬយ៉ាងណានោះទេ។
ការបង្កើតគណបក្សនយោបាយរបស់អតីតតំណាងរាស្ត្រគណបក្សជំទាស់មួយរូបគឺ លោក អ៊ូ ច័ន្ទរ័ត្ន រងការរិះគន់ជាថ្មីពីក្រុមអតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិថា ជារឿងឥតប្រយោជន៍ និងមិនអាចទៅទប់ទល់នឹងគណបក្សកាន់អំណាចបានទេ។
យ៉ាងហោចណាស់ មានវេជ្ជបណ្ឌិតអាហ្វហ្គានីស្ថានចំនួន៣នាក់ និងអ្នកបើកបររបស់ពួកគាត់ម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានចោទសហរដ្ឋអាមេរិក ថាបានយកគោលនយោបាយទិដ្ឋាការមកធ្វើជាអាវុធ និងជ្រែកជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។
ប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ មានប្រសាសន៍ថាការសម្រេចបិទស្ថានទូតនៅកម្ពុជានេះ នឹងនាំឲ្យទំនាក់ទំនងរវាងស៊ុយអែត និងកម្ពុជា កាន់តែបាត់បង់បន្តិចម្តងៗ។
មូលដ្ឋានសមុទ្ររាម តំបន់អភិវឌ្ឍន៍តារាសាគរ និងការបង្ក្រាបលើក្រុមជំទាស់នៅកម្ពុជា ត្រូវបានដាក់ជាលក្ខខណ្ឌក្នុងច្បាប់ថវិកាជាតិរបស់សហរដ្ឋអាមេរិក ក្នុងការផ្ដល់កញ្ចប់ជំនួយប្រមាណ៨៥លានដុល្លារ សម្រាប់ប្រទេសកម្ពុជានៅឆ្នាំក្រោយ។
ព័ត៌មានផ្សេងទៀត