ការបោះឆ្នោតនេះគឺជាការសាកល្បងជាលើកដំបូងទៅលើលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ ចាប់តាំងពីការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំមុនមក។
ក្រុមវាគ្មិននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានថ្លែងថា រដ្ឋបាលរបស់លោក Joe Biden គួរស្វែងយល់ពីតំបន់អាស៊ីឲ្យបានច្បាស់ជាងមុន ដោយមិនត្រូវបង្ខំឲ្យប្រទេសក្នុងតំបន់ជ្រើសរើសរវាងស.រ.អ និងចិនដែលជាមហាអំណាចនោះទេ។
ប្រទេសឥណ្ឌា បានរងគ្រោះខ្លាំងជាងគេក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗ ពីព្រោះជិត៩០%នៃកម្លាំងពលកម្មរបស់ខ្លួន ពឹងផ្អែកលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដ៏ធំធេងក្នុងប្រទេស។
ក្នុងបទសម្ភាសន៍ថ្មីមួយជាមួយ VOA កាលពីថ្ងៃព្រហស្បតិ៍ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជាលើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរទទួលស្ដាប់ដោយសន្ដិវិធីនូវមតិរិះគន់ជំទាស់របស់ប្រជាជនខ្លួន មិនថាអ្នកនោះនៅក្នុង ឬនៅក្រៅប្រទេសនោះទេ។
អង្គភាពសន្តិសុខកំព្យូទ័ររបស់ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានឲ្យដឹងថា ការលួចចូលក្នុងប្រព័ន្ធកំព្យូទ័រនេះ «បានបណ្តាលឲ្យគ្រោះថ្នាក់យ៉ាងខ្លាំងដល់រដ្ឋាភិបាលសហព័ន្ធនិងរដ្ឋមូលដ្ឋាន កុលសម្ព័ន្ធនិងអាជ្ញាធរដែនដី និងអង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងក្រុមហ៊ុនឯកជន»។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីដើមសប្តាហ៍នេះថាក្រុមចោរតាមអ៊ីនធឺណិត ដែលគេជឿថា កំពុងធ្វើការឱ្យប្រទេសរុស្ស៊ីបានលួចមើលអ៊ីម៉ែលផ្ទៃក្នុងរបស់ក្រសួងហិរញ្ញវត្ថុស.រ.អា.និងក្រសួងពាណិជ្ជកម្ម។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយដែលបង្ហាញថា អ្នកទទួលខុសត្រូវការបំពុលលោក Alexei Navalny មេដឹកនាំបក្សប្រឆាំងនោះ ជាអ្នកធ្វើឃាតក្នុងសន្តិសុខរដ្ឋ។
នៅក្នុងលិខិតដែលចុះថ្ងៃទី១៥ ខែធ្នូ លោក ហ៊ុន សែន លើកឡើងថា «បទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏វាងវៃ»របស់លោក Biden ធ្វើឲ្យលោកទទួលបាននូវទំនុកចិត្តពីប្រជាជនអាមេរិក»។
ក្រុមប្រឆាំងបានចោទប្រកាន់ថា លោកប្រធានាធិបតី Mohamed Abdullahi Faramaajo បំពានច្បាប់បោះឆ្នោតដោយដាក់បញ្ចូលសុទ្ធតែសម្ព័ន្ធរបស់លោកទៅក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោត។
បណ្ដឹងនោះក៏រាប់បញ្ចូលផងដែរនូវចំណាត់ការរបស់កម្ពុជា និងប្រទេសតាហ្ស៊ីគីស្ថាន ក្នុងការចាប់បញ្ជូនជនភៀសខ្លួនអ៊ុយហ្គ័រឱ្យទៅប្រទេសចិន ដែលត្រូវចោទប្រកាន់ថាមានការធ្វើទុក្ខបុកម្នេញលើពួកគេ។
រដ្ឋមន្រ្តីការបរទេសរុស្សីលោក Sergei Lavrov នៅថ្ងៃពុធនេះ បានបដិសេធការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះ ដែលថាការិយាល័យសន្តិសុខសហព័ន្ធរបស់រុស្សី ជាអ្នកតាមដាន និងដាក់ថ្នាំបំពុលមេដឹកនាំគណបក្សប្រឆាំងលោក Alexei Navalny។
ក្រុមអ្នកវិភាគនៅក្នុងតំបន់ថា ផែនការរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការប្តូរទីតាំងបញ្ជាការដ្ឋានកងប្រយុទ្ធជើងទឹករបស់ខ្លួនទៅកាន់កោះតូចមួយឆ្ងាយពីរដ្ឋធានីហ្សាការតា គឺបង្ហាញពីការបេ្តជ្ញាដើម្បីរាំងខ្ទប់នាវាចិន ដែលឆ្លងកាត់តំបន់ដែនទឹកនេះ ដែលជាផ្នែកមួយនៃជម្លោះដែនទឹកដ៏ញាំញី។
ព័ត៌មានផ្សេងទៀត