ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីដើមសប្តាហ៍នេះថាក្រុមចោរតាមអ៊ីនធឺណិត ដែលគេជឿថា កំពុងធ្វើការឱ្យប្រទេសរុស្ស៊ីបានលួចមើលអ៊ីម៉ែលផ្ទៃក្នុងរបស់ក្រសួងហិរញ្ញវត្ថុស.រ.អា.និងក្រសួងពាណិជ្ជកម្ម។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយដែលបង្ហាញថា អ្នកទទួលខុសត្រូវការបំពុលលោក Alexei Navalny មេដឹកនាំបក្សប្រឆាំងនោះ ជាអ្នកធ្វើឃាតក្នុងសន្តិសុខរដ្ឋ។
នៅក្នុងលិខិតដែលចុះថ្ងៃទី១៥ ខែធ្នូ លោក ហ៊ុន សែន លើកឡើងថា «បទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏វាងវៃ»របស់លោក Biden ធ្វើឲ្យលោកទទួលបាននូវទំនុកចិត្តពីប្រជាជនអាមេរិក»។
ក្រុមប្រឆាំងបានចោទប្រកាន់ថា លោកប្រធានាធិបតី Mohamed Abdullahi Faramaajo បំពានច្បាប់បោះឆ្នោតដោយដាក់បញ្ចូលសុទ្ធតែសម្ព័ន្ធរបស់លោកទៅក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោត។
បណ្ដឹងនោះក៏រាប់បញ្ចូលផងដែរនូវចំណាត់ការរបស់កម្ពុជា និងប្រទេសតាហ្ស៊ីគីស្ថាន ក្នុងការចាប់បញ្ជូនជនភៀសខ្លួនអ៊ុយហ្គ័រឱ្យទៅប្រទេសចិន ដែលត្រូវចោទប្រកាន់ថាមានការធ្វើទុក្ខបុកម្នេញលើពួកគេ។
រដ្ឋមន្រ្តីការបរទេសរុស្សីលោក Sergei Lavrov នៅថ្ងៃពុធនេះ បានបដិសេធការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះ ដែលថាការិយាល័យសន្តិសុខសហព័ន្ធរបស់រុស្សី ជាអ្នកតាមដាន និងដាក់ថ្នាំបំពុលមេដឹកនាំគណបក្សប្រឆាំងលោក Alexei Navalny។
ក្រុមអ្នកវិភាគនៅក្នុងតំបន់ថា ផែនការរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការប្តូរទីតាំងបញ្ជាការដ្ឋានកងប្រយុទ្ធជើងទឹករបស់ខ្លួនទៅកាន់កោះតូចមួយឆ្ងាយពីរដ្ឋធានីហ្សាការតា គឺបង្ហាញពីការបេ្តជ្ញាដើម្បីរាំងខ្ទប់នាវាចិន ដែលឆ្លងកាត់តំបន់ដែនទឹកនេះ ដែលជាផ្នែកមួយនៃជម្លោះដែនទឹកដ៏ញាំញី។
អ្នកវិភាគលើកឡើងថា ទោះបីនរណាដែលមកកាន់តំណែងនាយករដ្ឋមន្រ្តីបន្ទាប់ក៏ដោយ ក៏លោក ហ៊ុន សែន នៅតែជាអ្នកទាញខ្សែពីក្រោយវាំងននដដែល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបង្ហាញឈ្មោះភ្នាក់ងារស៊ើបការណ៍អ៊ីរ៉ង់ទាំងពីររូប ដែលត្រូវអាមេរិកដាក់ទណ្ឌកម្មនោះ គឺ Mohammad Baseri និង Ahmad Khazai។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr ដែលជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់ម្នាក់របស់លោកប្រធានាធិបតី Donald Trump លាលែងពីតំណែង។
លោក Lloyd Austin ឧត្តមសេនីយ៍ផ្កាយបួនចូលនិវត្តន៍នឹងក្លាយជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកទីមួយដែលជាមេដឹកនាំស៊ីវិលនៃកងយោធាស.រ.អា.។
លោក Maulana Fazlur Rehman ប្រធានសម្ព័ន្ធភាពគណបក្សប្រឆាំងក្នុងប្រទេសប៉ាគីស្ថាន បានព្រមានពីការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋ និងយោធា ប្រសិនបើយោធាសម្រេចបញ្ឈប់ពួកគេ មិនឲ្យធ្វើដំណើរទៅដល់រដ្ឋធានីអ៊ីស្លាម៉ាបាដដើម្បីទម្លាក់រដ្ឋាភិបាលបច្ចុប្បន្ន។
ព័ត៌មានផ្សេងទៀត