រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr ដែលជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់ម្នាក់របស់លោកប្រធានាធិបតី Donald Trump លាលែងពីតំណែង។
លោក Lloyd Austin ឧត្តមសេនីយ៍ផ្កាយបួនចូលនិវត្តន៍នឹងក្លាយជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកទីមួយដែលជាមេដឹកនាំស៊ីវិលនៃកងយោធាស.រ.អា.។
លោក Maulana Fazlur Rehman ប្រធានសម្ព័ន្ធភាពគណបក្សប្រឆាំងក្នុងប្រទេសប៉ាគីស្ថាន បានព្រមានពីការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋ និងយោធា ប្រសិនបើយោធាសម្រេចបញ្ឈប់ពួកគេ មិនឲ្យធ្វើដំណើរទៅដល់រដ្ឋធានីអ៊ីស្លាម៉ាបាដដើម្បីទម្លាក់រដ្ឋាភិបាលបច្ចុប្បន្ន។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទទួលស្គាល់កាលពីថ្ងៃអាទិត្យម្សិលមិញថា ស្ថាប័នមួយចំនួនរបស់សហរដ្ឋអាមេរិកត្រូវបានលួចចូលតាមអ៊ីនធឺណិតដោយក្រុមដែលមានការគាំទ្រពីរដ្ឋាភិបាលបរទេស។
យោធាសហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52H ចំនួន២គ្រឿង ពីសហរដ្ឋអាមេរិកទៅមជ្ឈិមបូព៌ា កាលពីថ្ងៃព្រហស្បតិ៍ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដែលកំពុងបន្តដើម្បីរារាំងមិនឲ្យអ៊ីរ៉ង់វាយប្រហារ ដែលអាចកើតមានចំពេលតំបន់នេះ មានហានិភ័យច្រើនឡើង។
សហរដ្ឋអាមេរិកបញ្ជាក់ថា បុរសឈ្មោះ Wan Kuok Koiដែលភាគច្រើនគេហៅថា Broken Toothនោះ ត្រូវបានចាត់ទុកថា ជាជនបរទេសដែលបានចូលរួម ឬដែលមានសមាជិកបានចូលរួមក្នុងអំពើពុករលួយ ដូចជាការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋ និងដកហូតយកទ្រព្យសម្បត្តិឯកជនសម្រាប់ខ្លួនឯងជាដើម»។
អ្នកនាំពាក្យនគរបាលជាតិបានលើកឡើងថា ដោយសារតែការក្លែងបន្លំនេះ វាមានភាពចាំបាច់ក្នុងការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យាឱ្យបានឆាប់ ដើម្បីទប់ស្កាត់ជនទុច្ចរិត។
លោក Joe Biden ដែលសន្មតថាជាប្រធានាធិបតីជាប់ឆ្នោត បានសន្យាថានឹងចេញបទបញ្ជានីតិប្រតិបត្តិនៅថ្ងៃទីមួយដែលលោកចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត