អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្ស នឹងដឹកនាំដំណើរការធ្វើមាតុភូមិនិវត្តន៍ពីការនិរទេសខ្លួននៅក្រៅប្រទេសតាំងពីគណបក្សជំទាស់ត្រូវរំលាយនិងមេដឹកនាំមួយចំនួនរងការចោទប្រកាន់ពីបទ «ក្បត់» ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ដែលក្រុមជំទាស់ចាត់ទុកថា ជារឿងនយោបាយនេះ។
អ្នកស្រី Linda Thomas-Greenfield បានសរសេរលើបណ្តាញសង្គម Tweeter ថា៖ ម្តាយអ្នកស្រី បង្រៀនអ្នកស្រីឱ្យធ្វើការដឹកនាំដោយចិត្តសប្បុរសនិងចិត្តមេត្តាករុណា ហើយអ្នកស្រី នឹងយកស្មារតីនេះទៅកាន់បេសកកម្មអ្នកស្រីនៅអ.ស.ប. ប្រសិនបើមានការយល់ព្រមពីព្រឹទ្ធសភា។
មន្ត្រីដែលលោក Biden និងអ្នកស្រី Harris ជ្រើសរើសនោះរួមមានទាំងអតីតប្រធានធនាគារកណ្ដាលអ្នកស្រី Janet Yellen ផងដែរ ដោយអ្នកស្រីនឹងក្លាយជាស្ត្រីដំបូងបង្អស់ដែលនឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។
ព្រះតេជព្រះគុណ បូរ បេត មានសង្ឃដីកាប្រាប់ VOAថា៖ «វាសនារបស់អាត្មាអត់ខុសពីវាសនារបស់ ព្រះអង្គ (ព្រះតេជព្រះគុណ) កើត សារ៉ាយទេ ដោយសារការងារយើងធ្វើដូចគ្នា។ យើងទៅតវ៉ា យើងទៅគាំទ្រឲ្យដោះលែងលោកគ្រូ រ៉ុង ឈុន»។
ដោយស្រែកបន្ទរថា «ពន្ធរបស់ខ្ញុំ ពន្ធរបស់ខ្ញុំ» ក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅខាងក្រៅទីស្នាក់ការកងវរសេនាធំថ្មើរជើងទី ១១ ដែលជាកងយោធាជាន់ខ្ពស់ស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ដែលជាក្សត្រដ៏មានអំណាច និងសម្បូរទៅដោយទ្រព្យសម្បត្តិហូរហារ។
គេមិនទាន់ឃើញមានការបញ្ចេញមតិណាមួយភ្លាមៗនៅឡើយទេពីកងកម្លាំងនៃតំបន់ Tigray ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអេត្យូពី។
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei កាលពីថ្ងៃសៅរ៍ បានស្នើឲ្យមាន «ការដាក់ទោសដោយគ្មានការលើកលែង» ចំពោះអ្នកដែលស្ថិតនៅពីក្រោយនៃការធ្វើឃាតអ្នកវិទ្យាសាស្ត្ររបស់ខ្លួនម្នាក់ដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរយោធារបស់រដ្ឋាភិបាលអ៊ីរ៉ង់។
ជម្លោះក្នុងប្រទេសអេត្យូពីធ្វើឲ្យមានការពិភាក្សាជាច្រើនក្នុងចំណោមសហគមន៍ជនជាតិអេត្យូពីដែលកំពុងរស់នៅក្រៅប្រទេសហើយពួកគេមួយចំនួនដែលបានផ្តល់ទស្សនៈរបស់គេលើប្រព័ន្ធអ៊ីនធើណិតបានកត់សំគាល់ជាញឹកញាប់នូវការរិះគន់ពីសំណាក់អ្នកដែលមានទស្សនៈប្រឆាំងនឹងពួកគេ។
ព័ត៌មានផ្សេងទៀត