ព្រះតេជព្រះគុណ បូរ បេត មានសង្ឃដីកាប្រាប់ VOAថា៖ «វាសនារបស់អាត្មាអត់ខុសពីវាសនារបស់ ព្រះអង្គ (ព្រះតេជព្រះគុណ) កើត សារ៉ាយទេ ដោយសារការងារយើងធ្វើដូចគ្នា។ យើងទៅតវ៉ា យើងទៅគាំទ្រឲ្យដោះលែងលោកគ្រូ រ៉ុង ឈុន»។
ដោយស្រែកបន្ទរថា «ពន្ធរបស់ខ្ញុំ ពន្ធរបស់ខ្ញុំ» ក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅខាងក្រៅទីស្នាក់ការកងវរសេនាធំថ្មើរជើងទី ១១ ដែលជាកងយោធាជាន់ខ្ពស់ស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ដែលជាក្សត្រដ៏មានអំណាច និងសម្បូរទៅដោយទ្រព្យសម្បត្តិហូរហារ។
គេមិនទាន់ឃើញមានការបញ្ចេញមតិណាមួយភ្លាមៗនៅឡើយទេពីកងកម្លាំងនៃតំបន់ Tigray ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអេត្យូពី។
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei កាលពីថ្ងៃសៅរ៍ បានស្នើឲ្យមាន «ការដាក់ទោសដោយគ្មានការលើកលែង» ចំពោះអ្នកដែលស្ថិតនៅពីក្រោយនៃការធ្វើឃាតអ្នកវិទ្យាសាស្ត្ររបស់ខ្លួនម្នាក់ដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរយោធារបស់រដ្ឋាភិបាលអ៊ីរ៉ង់។
ជម្លោះក្នុងប្រទេសអេត្យូពីធ្វើឲ្យមានការពិភាក្សាជាច្រើនក្នុងចំណោមសហគមន៍ជនជាតិអេត្យូពីដែលកំពុងរស់នៅក្រៅប្រទេសហើយពួកគេមួយចំនួនដែលបានផ្តល់ទស្សនៈរបស់គេលើប្រព័ន្ធអ៊ីនធើណិតបានកត់សំគាល់ជាញឹកញាប់នូវការរិះគន់ពីសំណាក់អ្នកដែលមានទស្សនៈប្រឆាំងនឹងពួកគេ។
អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបន្ថែមថា៖ «ខ្ញុំគិតថា បើសិនការសម្រេចចិត្តនេះឈរនៅលើស្ថានភាពសិទ្ធិមនុស្ស អញ្ចឹងការផ្លាស់ប្តូរ ស្តាឡើងវិញនូវស្ថានភាពសិទ្ធិមនុស្ស ប្រហែលជានឹងអាចជួយធ្វើឲ្យមានការពិចារណានូវទិសដៅនេះឡើងវិញ»។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងចិន បានសន្យានៅថ្ងៃព្រហស្បត៍នេះថា នឹងធ្វើការជាមួយគ្នាដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី និងដោះស្រាយបញ្ហានានានៅក្នុងតំបន់ និងលើពិភពលោក ដូចជាការចរចានុយក្លែអ៊ែរដែលជាប់គាំងពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើង និងបញ្ហាជំងឺកូវីដ១៩ ជាដើម។
ព័ត៌មានផ្សេងទៀត