លោកស្រី រ៉ូណា ស្មីត បានផ្តល់យោបល់ឲ្យកម្ពុជាធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្មីមួយ ក្រោយពីមានការរំលាយអតីតគណបក្សសង្គ្រោះជាតិ។ មន្ត្រីសង្គមស៊ីវិលគាំទ្រការលើកឡើងនេះ។ ប៉ុន្តែមន្ត្រីផ្លូវការរបស់រដ្ឋាភិបាលអះអាងថា យោបល់នេះមិនអាចអនុវត្តទៅរួចនោះទេ។