បន្ទាប់ពីការស៊ើបអង្កេតអស់ពេល២២ខែ កាលពីថ្ងៃព្រហស្សតិ៍នេះ សាធារណជន និងសភាអាមេរិក នៅទីបំផុត បានឃើញរបាយការណ៍របស់លោករដ្ឋអាជ្ញាពិសេស Robert Mueller អំពីការលូកលាន់របស់រុស្ស៊ីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ ស.រ.អា. កាលពីឆ្នាំ ២០១៦។