ក្រោយពីការប្រកាសចាប់ផ្តើមនីតិវិធីដាក់គំនាបលើប្រពន្ធអនុគ្រោះពន្ធ (EBA) សម្រាប់កម្ពុជា កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបង្ហាញក្តីព្រួយបារម្ភពីការបាត់បង់ការងារ។
រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការសោកស្តាយ និងការខកចិត្តដោយថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបដំណើរការនីតិវិធីក្នុងការព្យួរការអនុគ្រោះពន្ធបណ្តោះអាសន្ន«រាល់មុខទំនិញលើកលែងតែអាវុធ» EBA ពីប្រទេសកម្ពុជា មាន«ទិដ្ឋភាពនៃហេតុផលនយោបាយ»។
ទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានបន្តរកាំរកូស ដោយសារតែជម្លោះការទូតចំនួនពីរបានធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលក្រុងសេអ៊ូល និងរដ្ឋាភិបាលក្រុងតូក្យូមានភាពតានតឹងឡើងវិញ។
លោក David Malpass ជាអ្នកបានទទួលការតែងតាំងជាប្រធានធនាគារពិភពលោក ដោយប្រធានាធិបតីត្រាំ និយាយថា ធនាគារពិភពលោកត្រូវបញ្ចប់ការផ្តល់ប្រាក់កម្ចីទៅឲ្យប្រទេសចិន។
កងកម្លាំងគាំទ្រដោយស.រ.អា.បានរុលទៅមុខទៅកាន់ពួកយុទ្ធជនរដ្ឋឥស្លាមនៅក្នុងសំបុកចុងក្រោយបង្អស់របស់ពួកគេក្នុងផ្នែកខាងកើតនៃប្រទេសស៊ីរី។
ការជួបជុំនយោបាយប្រឆាំងគ្នាពីរក្រុមដែលស្ថិតនៅចម្ងាយ ២ រយម៉ែត្រពីគ្នាតែប៉ុណ្ណោះ នៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក បានកើតឡើងកាលពីថ្ងៃចន្ទម្សិលមិញ ពាក់ព័ន្ធនឹងរឿងសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិកស៊ិក។
ការជជែកដេញដោលរឿងសន្តិសុខព្រំដែនសហរដ្ឋអាមេរិករាប់ខែកន្លងមកនេះ បានឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងសប្ដាហ៍នេះ នៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រឈមនឹងកាលកំណត់នៅថ្ងៃសុក្រខាងមុខនេះដើម្បីបញ្ចៀសមិនឲ្យមានការបិទរដ្ឋាភិបាលមួយផ្នែកម្ដងទៀត។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានស្តីបន្ទោសពួកគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងកាលពីថ្ងៃចន្ទចំពោះការចរចាជាប់គាំងលើគោលនយោបាយអន្តោប្រវេសន៍។
លោកស្រីបញ្ជាក់ថា សម្រាប់ដំណាក់កាលតាមដាននិងវាយតម្លៃនេះគឺសហភាពអឺរ៉ុបនឹងធ្វើការដោយពេញលេញជាមួយនឹងរដ្ឋាភិបាលកម្ពុជាដើម្បីស្វែងរកវិធីដោះស្រាយ។
លោក សម រង្ស៊ី សរសេរបន្ថែមថា អ្នកវិនិយោគនិងជនជាតិចិនត្រូវពិនិត្យឡើងវិញ រាល់សកម្មភាព និងគម្រោងទាំងឡាយរបស់ពួកគេ ហើយក៏តម្រូវឲ្យពួកគេដោះស្រាយបញ្ហាទាំងឡាយ ដែលពួកគេបានបង្កឲ្យពលរដ្ឋខ្មែររងគ្រោះ។
នៅថ្ងៃចន្ទនេះ គណៈកម្មការរៀបចំការបោះឆ្នោតនៅប្រទេសថៃបានសម្រេចជាផ្លូវការដកបេក្ខភាពព្រះអង្គម្ចាស់ក្សត្រិយ៍ Ubolratana Mahidol ចេញពីការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។
លោកប្រធានាធិបតីអាមេរិក Donald Trump អាចនឹងដាក់ប្រទេសក្នុងភាពមានអាសន្ន ប្រសិនបើសភាមិនព្រមអនុម័តថវិកាចំណាយសម្រាប់ការសាងសង់ជញ្ជាំងព្រំដែនដូចដែលលោកចង់បាន។
ព័ត៌មានផ្សេងទៀត
No media source currently available