បន្ទាប់ពីលោក សម រង្ស៊ី អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់កុំស្តាប់បញ្ជាលោក ហ៊ុន សែន គេឃើញក្រុមមេទាហានចេញមកតំណាងកងទ័ពដើម្បីប្រកាសការពាររដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន និងប្រកាសបង្ក្រាបក្រុមប្រឆាំងដែលរដ្ឋាភិបាលហៅថាជាក្រុមមានបំណងផ្តួលរំលំរដ្ឋាភិបាល។