រដ្ឋបាល Trump ដាក់កំហិតការដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរបស់រដ្ឋនៃប្រទេសវ៉េណេស៊ុយអេឡា ដោយនិយាយថា ខ្លួនចង់រក្សាទុកធនធានឱ្យប្រជារាស្ត្រវ៉េណេស៊ុយអេឡា។
សេតវិមានប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា លោកប្រធានាធិបតី Donald Trump ចង់បញ្ចៀសមិនឲ្យមានការបិទរដ្ឋាភិបាលមួយផ្នែកម្ដងទៀត ប៉ុន្តែនៅតែប្ដូរផ្ដាច់ចំពោះការសាងសង់ជញ្ជាំងព្រំដែននៅតាមបណ្ដោយព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក។
រដ្ឋមន្រ្តីក្រសួងការបរទេសនៅថ្ងៃអង្គារនេះ បានអំពាវនាវដល់អង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ ឲ្យអនុវត្តសកម្មភាពរបស់ខ្លួនស្របតាមក្របខណ្ឌច្បាប់ ហើយជៀសវាងដាច់ខាតនូវសកម្មភាពផ្សេងៗដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់និងភេរវកម្ម។
អ្នកការទូតកំពូលរុស្ស៊ីម្នាក់បានធ្វើដំណើរទៅប្រទេសប៉ាគីស្ថានដើម្បីពិភាក្សាអំពីកិច្ចខំប្រឹងប្រែងដើម្បីជំរុញឲ្យមានការចរចាសន្តិភាពដោយផ្ទាល់រវាងភាគីសង្គ្រាមនានានៅប្រទេសអាហ្វហ្គានីស្ថានដែលជាប្រទេសជិតខាង។
ការិយាល័យទទួលបន្ទុកត្រួតពិនិត្យថវិការបស់សភាហៅកាត់ថា CBO បានធ្វើការសន្និដ្ឋានកាលពីថ្ងៃចន្ទថា ការបិទផ្នែកខ្លះនៃរដ្ឋាភិបាលអាមេរិកដ៏យូរបំផុតមិនដែលធ្លាប់មាន បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសខាតអស់៣ពាន់លានដុល្លារ។
លោក Juan Guaido ដែលជាមេដឹកនាំគណបក្សប្រឆាំង បានអំពាវនាវឲ្យមានការធ្វើបាតុកម្មរយៈពេល ២ ថ្ងៃ នៅក្នុងសប្ដាហ៍នេះ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមើលឃើញថាមានឱកាសតិចជាង ៥០ ភាគរយប៉ុណ្ណោះ ដែលក្រុមសមាជិកសភាអាចព្រមព្រៀងចំពោះថវិកាសាងសង់ជញ្ជាំងព្រំដែន ដែលលោកនឹងអាចទទួលយកបាន។
បន្ទាប់ពីលោក សម រង្ស៊ី អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់កុំស្តាប់បញ្ជាលោក ហ៊ុន សែន គេឃើញក្រុមមេទាហានចេញមកតំណាងកងទ័ពដើម្បីប្រកាសការពាររដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន និងប្រកាសបង្ក្រាបក្រុមប្រឆាំងដែលរដ្ឋាភិបាលហៅថាជាក្រុមមានបំណងផ្តួលរំលំរដ្ឋាភិបាល។
សេតវិមាន បានតតាំងជាមួយគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំង កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញថាពួកគេចង់បានសន្តិសុខរឹងមាំនៅតាមព្រំដែនប៉ែកខាងត្បូងជាប់ប្រទេសម៉ិកស៊ិក។
មេដឹកនាំប្រទេសវ៉េណេស៊ុយអេឡាគឺលោក Nicolas Maduro បានជំទាស់នឹងការទាមទាររបស់អន្តរជាតិកាលពីថ្ងៃអាទិត្យ ឱ្យមានការបោះឆ្នោតឡើងវិញ ខណៈដែលវិបត្តិនយោបាយក្នុងប្រទេសរបស់លោក កាន់តែធ្លាក់ដុនដាបទៅ។
ទីភ្នាក់ងារនានារបស់រដ្ឋាភិបាលអាមេរិកដែលបានបិទនៅក្នុងអំឡុងពេលការបិទរដ្ឋាភិបាលមួយផ្នែកអស់រយៈពេល ៣៥ ថ្ងៃ កន្លងមក បានចាប់ផ្ដើមបើកឡើងវិញកាលពីថ្ងៃសៅរ៍ម្សិលមិញ គឺក្នុងរយៈពេល ២ ថ្ងៃ មុនពេលទីភ្នាក់ងារប្រាក់ចំណូលនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកចាប់ផ្ដើម
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានទទូចឱ្យសហគមន៍អន្តរជាតិគាំទ្រពលរដ្ឋវ៉េណេស៊ុយអេឡានិងទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្នរបស់លោក Juan Guaido មេដឹកនាំក្រុមប្រឆាំង ដោយសារតែលោកហ៊ានក្រោកឈរប្រឆាំងនឹងលោកប្រធានាធិបតី Nicolas Maduro។
ព័ត៌មានផ្សេងទៀត
No media source currently available