លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល យល់ថា លទ្ធផលឆ្នោតដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈទាំង១២៥ បង្ហាញថាវាមិនមែនជាការបោះឆ្នោតពិតប្រាកដ និងត្រឹមត្រូវទេ ព្រោះកន្លងមកពលរដ្ឋបានជ្រើសរើសគណបក្សសង្គ្រោះជាតិផងដែរ មុននឹងត្រូវគេកម្ចាត់ចេញពីឆាកនយោបាយ។
លោកស្រី Heather Nauert បាននិយាយថា៖ «ការពង្រីកបន្ថែមនូវការដាក់កំហិតលើការធ្វើដំណើរចូលមកក្នុងសហរដ្ឋអាមេរិកនេះ អាចដាក់លើបុគ្គលទាំងនៅក្នុង និងក្រៅរដ្ឋាភិបាលកម្ពុជា ដែលជាអ្នកទទួលខុសត្រូវលើទង្វើប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យដែលបានធ្វើឡើងនៅក្នុងដំណាក់កាលមុនថ្ងៃបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា»។
កាលពីថ្ងៃពុធសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មក្រុមហ៊ុននានានៅក្នុងប្រទេសចិន រុស្ស៊ី និងសិង្ហបុរី ដែលខ្លួននិយាយថា បានរំលោភការដាក់ទណ្ឌកម្មពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ដែលជាការប៉ុនប៉ងនៅពេលថ្មីៗបំផុតរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីបន្តដាក់សម្ពាធលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងឲ្យបញ្ចប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។
បន្ទាប់ពីកាវាយប្រហារឥតបង្អង់ដៃហើយនិងការប្រយុទ្ធយ៉ាងខ្លាំងនៅក្នុងផ្នែកនានានៅក្នុងប្រទេស ការវាយប្រហារអត្តឃាតកាលពីថ្ងៃពុធទៅលើក្រសួងអប់រំនៅក្នុងរដ្ឋធានីកាប៊ុលបានសម្លាប់មនុស្សជិត៥០នាក់ កំពុងសាកល្បងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។
លោក ជា ជីវ មានប្រសាសន៍ថា ការរំលាយគណបក្សរបស់លោក គឺអយុត្តិធម៌ ហើយវាជាការរំលាយឆន្ទៈរបស់ប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ថែមថា លោកនឹងអញ្ជើញប្រធានគណបក្សនយោបាយទាំងនោះមកធ្វើជាទីប្រឹក្សា ឬរដ្ឋលេខាធិការនៅតាមក្រសួងនានា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ជាតិផងដែរ។
ក្រុមប្រឹក្សាធម្មនុញ្ញបានច្រានចោលបណ្តឹងរបស់អ្នកទាំងបី ដោយថា ជាបណ្តឹងខុសនឹងគតិច្បាប់ និងបានប្រកាសដម្កល់ការសម្រេចរបស់ គ.ជ.ប កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ទុកជាបានការ។
តួលេខផ្លូវការរបស់គ.ជ.ប បង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានសំឡេងគាំទ្រចំនួនជាង៤,៨៨លានសំឡេង ពីក្នុងចំណោមសន្លឹកឆ្នោតបានការចំនួន៦,៣៦លានសន្លឹក។
ក្នុងសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨បានបញ្ជាក់ថា៖ «គណបក្សប្រជាជនកម្ពុជា មានសេចក្តីរីករាយសូមប្រកាសថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានធ្វើឡើងដោយសេរី យុត្តិធម៌ និងមានតម្លាភាព។
កូនស្រីម្នាក់របស់លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំឃាំង នៅថ្ងៃពុធនេះ បានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីបង្កកទ្រព្យសម្បត្តិនិងដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់កម្ពុជាបច្ចុប្បន្ន ហើយក៏បានអំពាវនាវឱ្យមានការបោះឆ្នោតឡើងវិញ។
សប្តាហ៍នេះលោកស្រី ប្រធានាធិបតីតៃវ៉ាន់ បំពេញទស្សនកិច្ចនៅក្នុងទីក្រុង Los Angeles រដ្ឋ California ។ នេះជាលើកទីមួយហើយក្នុងរយៈពេល១៥ឆ្នាំ ដែលមេដឹកនាំតៃវ៉ាន់ម្នាក់ ថ្លែងសុន្ទរកថាជាសាធារណៈ ក្នុងសរអា។ នេះជាសញ្ញាមួយទៀតដែលបង្ហាញនូវការរីកចម្រើនក្នុងទំនាក់ទំងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលតៃវ៉ាន់។
ព័ត៌មានផ្សេងទៀត