ខណៈការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ និងស្របពេលដែលគណបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយ មិនទាន់រកឃើញច្រករស់ឡើងវិញដើម្បីអាចចូលរួមការបោះឆ្នោតបាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះប្រកាសជាថ្មីថា ការបោះឆ្នោតនឹងនៅតែធ្វើឡើងតាមការគ្រោងទុក ហើយថាគ្មាននរណាហ៊ានចាប់ខ្លួនឬធ្វើទុក្ខបុកម្នេញលោកនោះទេ។