ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីជម្រាបលាមុនចប់អាណត្តិ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបន្តកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរព្រមទាំងដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង។