មន្ត្រីរដ្ឋាភិបាលអាមេរិកថា ប្រទេសចិនមានបំណងជ្រៀតជ្រែកចូលការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែ អ្នកវិភាគ និងអតីតមន្ត្រីអាមេរិកមួយចំនួនជឿថា ចិនមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីចាត់វិធានការលើរឿងនេះនៅឡើយទេ។