ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In កាលពីថ្ងៃចន្ទម្សិលមិញ បានឯកភាពគ្នាក្នុងការដកចេញនូវការដាក់កំហិតចំពោះក្បាលគ្រាប់បែកដែលសម្រាប់បន្តុបពីលើគ្រាប់មីស៊ីលរបស់កូរ៉េខាងត្បូង និងបានឯកភាពគ្នាក្នុងការជំរុញឲ្យមានការដាក់ទណ្ឌកម្មខ្លាំងក្លាជាងមុនទៀតប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងជើង។