រដ្ឋាភិបាលមិនទទួលស្គាល់ការបំពាក់ទង់ជាតិកម្ពុជាលើនាវាកូរ៉េខាងជើងដែលដឹកអាវុធខុសច្បាប់ ខណៈមានសេចក្តីរាយការណ៍ពីការរកស៊ីជំនួញអាក្រក់នៅលើនាវាបំពាក់ទង់ជាតិកម្ពុជា។
សេតវិមាននិយាយថាខ្លួនយកចិត្តទុកដាក់ក្នុងការនិយាយជាមួយប្រទេសកូរ៉េខាងជើងតែអំពីការដោះលែងជនជាតិអាមេរិកាំងបីនាក់ឃុំឃាំងដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាងតែប៉ុណ្ណោះ។
ទស្សនកិច្ចរបស់មន្ត្រីអង្គការសហប្រជាជាតិទៅកាន់រដ្ឋ Rakhine ក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើឡើងកាលពីថ្ងៃចន្ទ បន្ទាប់ពីអាជ្ញាធរបានពន្យារពេលកាលពីសប្តាហ៍មុន។ ទស្សនកិច្ចនេះត្រូវបានធ្វើឡើង ខណៈដែលតួលេខជនអំបូររ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមរត់ភៀសខ្លួនពីអំពើហិង្សានៅរដ្ឋដែលស្ថិតនៅប៉ែកខាងជើងមីយ៉ាន់ម៉ានេះ បានកើនឡើងដល់ជាងកន្លះលាននាក់។
អ្នកនយោបាយកម្ពុជាគួរតែទប់សភាពការណ៍ដែលកំពុងតែធ្ងន់ធ្ងរស្រាប់នាពេលបច្ចុប្បន្ននេះ កុំឱ្យដុនដាបជ្រុលហួសពីនេះ ព្រោះវានឹងធ្វើឱ្យខាតប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគ។
លោក កឹម សុខា បានសរសេរលិខិតពីក្នុងពន្ធនាគារ ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងស្នើឲ្យពលរដ្ឋខ្មែរចូលរួមក្នុងឆាកនយោបាយដោយមិនត្រូវតក់ស្លុត។
លោក ហ៊ុន សែន ស្តីបន្ទោសពលរដ្ឋចំពោះការប្រើប្រាស់បន្លែ និងទំនិញមានសារធាតុគីមីពីបរទេស ប៉ុន្តែអ្នកជំនាញ និងអ្នកឃ្លាំមើលសង្គមលើកឡើងថា ការលើក ឡើងនេះបង្ហាញថា រដ្ឋាភិបាលមិនដឹងតួនាទីរបស់ខ្លួន។
រដ្ឋាភិបាលតំបន់ Catalonia នៃប្រទេសអេស្ប៉ាញ បានឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទនេះថា លទ្ធផលបឋមនៃការបោះឆ្នោតប្រជាមតិកាលពីថ្ងៃអាទិត្យម្សិលមិញបានបង្ហាញថា អ្នកបោះឆ្នោតចំនួន ៩០ ភាគរយចង់ឲ្យតំបន់ Catalonia ប្រកាសឯករាជ្យពីប្រទេសអេស្ប៉ាញ។
ប៉ូលិសនៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក បាននិយាយថា បុរសម្នាក់ដែលបានវាយប្រហារលើកន្លែងប្រគុំតន្ត្រីមួយកន្លែងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ បានស្លាប់មនុស្សយ៉ាងតិច ២០ នាក់ និងធ្វើឲ្យមនុស្សជាង ១០០ នាក់ទៀតរងរបួស។
ប៉ូលិសកាណាដាបានចាប់ខ្លួនបុរសម្នាក់ដែលបានបើករថយន្តមួយគ្រឿងបុកមន្ត្រីប៉ូលិសម្នាក់នៅខាងក្រៅទីលានលេងបាល់ទាត់នៅក្នុងទីក្រុង Edmonton ហើយបន្ទាប់មកជននោះបានចាក់មន្ត្រីប៉ូលិសរូបនោះម្តងហើយម្តងទៀត មុនពេលចាកចេញពីកន្លែងកើតហេតុ។ បុរសដដែលនោះក្រោយមកបានបើករថយន្តវ៉ែនទៅបុកអ្នកថ្មើរជើង៤នាក់ ក្នុងពេលបើករថយន្តក្នុងល្បឿនលឿនមួយកាលពីល្ងាចថ្ងៃសៅរ៍។
ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអេស៉្បាញក្នុងការរារាំងដល់ការបោះឆ្នោតប្រជាមតិថ្នាក់តំបន់មួយទៅលើការផ្តាច់ខ្លួនរបស់តំបន់ Catalonia ចេញពីអេស៉្បាញ បានបង្កឲ្យទៅជាអំពើហិង្សា ខណៈដែលប៉ូលិសបានបិទមណ្ឌលបោះឆ្នោត និងរឹបអូសយកហិបឆ្នោត បើទោះបីជាមានការប្រឆាំងពីអ្នកបោះឆ្នោតនៅទូទាំងតំបន់នេះក៏ដោយ។
មន្ត្រីការទូតអ៊ីរ៉ង់បាននិយាយថា ពួកគេគិតថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងលះបង់ចោលនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលជាកិច្ចព្រមព្រៀងដាក់កំហិតដល់សកម្មភាពនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់។
នៅថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋនៅតំបន់ Catalonia ដែលជាតំបន់ស្វ័យតនៃប្រទេសអេស្ប៉ាញបានចេញទៅបោះឆ្នោតប្រជាមតិផ្ដាច់ឯករាជ្យចេញពីប្រទេសអេស្ប៉ាញ ដែលការបោះឆ្នោតនេះត្រូវបានហាមឃាត់ដោយតុលាការធម្មនុញ្ញ។
ព័ត៌មានផ្សេងទៀត
No media source currently available